ព័ត៍មានសុខភាព
សុខភាព៖ សម្រាលកូន មុន​កំណត់ គួរ ឬ​មិនគួរ?
29, Sep 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ចូរ​ពិភាក្សា ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក ថា​តើ​ពេលណា និង មូលហេតុ​អ្វី ដែលនាំឱ្យ​អ្នក​ចង់​សម្រាល​មុន​ខែ។ ប៉ុន្តែ ប្រសិនបើ​គ្រូពេទ្យ​របស់​អ្នក បាន​សំណូមពរ​ឱ្យ​អ្នក​សម្រាលកូន​មុន​ខែ អ្នក​គួរ​សួរ​សំណួ​មួយចំនួន ទៅកាន់​គ្រូពេទ្យ ៖



•    តើ​វា​អាចមាន​បញ្ហា ជាមួយនឹង​សុខភាព​របសខ្ញុំ ឬ​សុខភាព​កូន​របស់ខ្ញុំ​ឬទេ?
•    តើ​ខ្ញុំ​អាច​រង់ចាំ​មើលថា​តើ ការ​ឈឺពោះ​សម្រាល​ដោយ​ឯង​របស់ខ្ញុំ អាច​ចាប់ផ្តើម​ពេលណា​បានដែរ​អត់?

ប្រសិនបើ​មិនមាន​ហេតុផល​វេជ្ជសាស្ត្រ​ណាមួយ ដែល​តម្រូវឱ្យ​អ្នក សម្រាល​មុន​ខែ​នោះទេ គ្រូពេទ្យ គួរតែ​គោរព​បំណងប្រាថ្នា របស់​អ្នក ដើម្បី​រង់ចាំ​រហូតដល់​ការឈឺ​ពោះ សម្រាល​ដោយ​ឯង​របស់​អ្នក បានចាប់ផ្តើម។

ខណៈពេលដែល​រយៈពេល ១ ខែ​ទៅ ២ ខែ ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ វា​មាន​អា​ការៈមិន​ស្រួល​ខ្លាំង ឬ​មិនមាន​ផាសុខភាព​ប៉ុន្មាន​ទេ ប៉ុន្តែ វា​ក៏​មិនមែនជា​គំនិត​ដ៏​ល្អ ដើម្បី​នាំឱ្យ​អ្នកមាន​ការសំរេច ចិត្ត​ជ្រើសរើស​ការ​សម្រាល​មុន​ខែ សម្រាប់​ហេតុផល​ណាមួយ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com