ព័ត៍មានសុខភាព
សុខភាព៖ ស្ត្រី​មួយចំនួន មានការ​ឈឺចាប់ នៅពេល​រួមភេទ
17, Feb 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការឈឺចាប់​នៅពេល​កំពុង​រួមភេទ អាចជា​លទ្ធផល​នៃ​ការថយចុះ អ័រម៉ូន​ភេទ​របស់​ស្រី្ត ដែលនាំឱ្យ​ទ្វារមាស​ឡើង​ស្ងួត អាចជា​វត្តមាន​នៃ​ផ្សិត ឬ​ការឆ្លង​មេរោគផ្សេងៗទៀត អាចជា​ការ​រលាក​ប្លោកនោម ឬ​បង្ហួរនោម។ នៅក្នុង​ករណី​មួយចំនួន ការ​ទល់លាមក​រ៉ាំរ៉ៃ ក៏​អាច​ដើរតួ​យ៉ាងសំខាន់​មួយ​ដែរ។ ការ​រលាក​ទ្វារមាស គឺ​ការ​រលាក នៅក្នុង​តំបន់​ជាក់លាក់​មួយ​នៃ​ទ្វា​មាស ជា​មូលហេតុ​ទូទៅ​នៃ​ការឈឺចាប់​នេះ។



ការឈឺ​មួយទៀត អាច​បណ្តាលឱ្យ​មានការ​កន្ត្រាក់​ជាប់ ដោយ​អ​ចេតនា​នៃ​សាច់ដុំ​ក្នុង​ទ្វារមាស។ នៅក្នុង​ករណី​មួយចំនួនទៀត វា​អាច​មានការ​កន្ត្រាក់​ជាប់​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​ទ្វារមាស បិទ​មិនឱ្យ​មានការ​ជ្រៀតចូល ដែល​នៅពេល​រួមភេទ វា​ធ្វើឱ្យមាន​ការឈឺចាប់​យ៉ាងខ្លាំង ឬ​ពេលខ្លះ មិនអាច​ទៅរួច​ទ។ វា​ជា​ញឹកញាប់ មាន​ចាក់​ឬ​ស​នៅក្នុង​របួស​ផ្លូវចិត្ត៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com