អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន
18, Feb 2015 , 3:57 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន​ជាពិសេស​នៅក្នុង​តំបន់​ដែល​កំពុង​តែមាន​ជម្លោះ​ជាមួយនឹង​ក្រុម​ឧទ្ទាម។ សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយពី​មានការ​ផ្ទុះអាវុធ​និង​ការបាញ់ប្រហារ​គ្នា​ទៅវិញទៅមក​រវាង​ក្រុម​ឧទ្ទាម​ដែល​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​អស់​រយៈពេល​ប្រមាណ​មួយ​សបា្ត​ហ៍ ដោយ​មិនមាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ណាមួយ​ធ្វើឡើង​ឡើយ។



រាយការណ៍​ព័ត៌មាន​ដោយ លោក ធឿន បញ្ញាឬទ្ធិ​




កាលពី​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាស​អាសន្ន ដោយសារតែ​ការបាញ់ប្រហារ​រវាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​រដ្ឋាភិបាល​បាន​ឈាន ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ និង​ត្រូវតែ​ចាត់វិធានការ​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​រដ្ឋាភិបាល។ ការចេញសេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយពី​មានការ​ផ្ទុះអាវុធ និង​ការបាញ់ប្រហារ​គ្នា​ទៅវិញ​ទៅ មករ​វាង​ក្រុម​ឧទ្ទាម​ដែល​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ជាមួយ និង​កងកម្លាំង​រដ្ឋាភិបាល​អស់រយៈពេល​ប្រមាណ​ជាង​មួយ​សបា្តហ៍​ហើយ​នោះ។

អវត្តមាន​នៃ​កិច្ចព្រមព្រៀង និង​ការធ្វើសម្បទាន​ក្នុងការ​ចរចា​រវាង​ភាគី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​បាន​ឈានដល់​កម្រិត​មួយ​ដែល​មិនអាច​ទប់ស្កាត់បាន​នោះទេ ពោលគឺ​ការ ប្រយុទ្ធ​គ្នា​ឈានដល់​ការប្រកាសអាសន្ន​ដើម្បី អោយ​ប្រជាជន​ដែលមាន​ទីលំនៅ​ក្បែរ​តំបន់ ប្រយុទ្ធ​ធ្វើការ​ភៀសខ្លួន​ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព។

ជាមួយគ្នា​ផងដែរ បើ​យោងតាម​ការប្រកាស​រប​ស់លោក​ប្រធានាធិបតី ធេ​ន សេន ដើម្បី​ឆ្លើយ តប​ជាមួយនឹង​ក្រុម​ឧទ្ទាម ដែល​មានការ​ចូលគ្នា​ជាច្រើន​ក្រុម​រួមមាន ក្រុម​ឧទ្ទាម​កូ​កាង ក្រុម​រំដោះ​ជាតិ​តា​អាង និង​ក្រុម​កា​ឈិន ដែល​សុទ្ធសឹងតែ​ជា​ក្រុម​ឧទ្ទាម​ដែលមាន​ទ័ព​ឯករាជ្យ និង​ប្រដាប់​ទៅដោយ​អាវុធទំនើបៗ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នឹង​បន្ត​បញ្ជូន​យោធា​បន្ថែម​ដើម្បី​ផ្តួលក្រុម​ឧទ្ទាម​ទាំងនេះ អោយ​ទាល់តែ​បាន។

មួយវិញទៀត​ដោយសារ​ការប្រយុទ្ធ​គ្នា​នេះ​គឺមាន​ទីតាំងនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​ចិន លោក​ប្រធានាធិបតី​មី​យ៉ាន់​បានស្នើ​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង​ចាត់វិធានការ​លើ​ក្រុម​អាជ្ញាធរ​ចិន​ដែល​ធ្វើ​គ្រប់គ្រង​ខេត្ត​ដែលជា​ប់​នឹង​មី​យ៉ាន់​ម៉ា​ដើម្បី​ផ្តាច់ជំនួយ​ក្រុម​ឧទ្ទាម​ទាំងនោះ។

គួរបញ្ជាក់​ផងដែរ ការប៉ះទង្គិច​គ្នា​ប្រដាប់អាវុធ​បាន​រក្សា​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​ប្រាំ មួយឆ្នាំ​មកហើយ។ ក៏ប៉ុន្តែ​ការផ្ទុះអាវុធ​នេះ​បានចាប់ផ្តើម​កើតមានឡើង​សារជាថ្មី​រវាង​កង កម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​នៅ​បែក​ខាងជើង​មី​យ៉ាន់​ម៉ា​ដែលមាន​ព្រំប្រទល់​ជាប់​នឹង ប្រទេស​ចិន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី០៩កុម្ភៈ​ហើយ​បាន​ឡើង​កំដៅ​កាន់តែខ្លាំង​ក្រោយពី រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី៦៨នៃ​ការរួបរួម​ជាតិ​កាលពី​ថ្ងៃទី១២កុម្ភៈ កន្លងទៅនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com