ជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន២នាក់​ទៀត នឹង​ត្រឡប់​មកដល់​កម្ពុជា​នៅថ្ងៃនេះ​និង​ថ្ងៃស្អែក
27, Feb 2015 , 3:58 pm        
រូបភាព
ស្ត្រី​ខ្មែរ​រងគ្រោះ២នាក់​ទៀត​ដែល​ត្រូវ​មេខ្យល់​បោក​យកទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន នៅ​ខេត្ត​ជាំ​ង​ស៊ី និង​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​ជួយសង្គ្រោះ និង​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី២៧កុម្ភៈ​នេះ និង​ថ្ងៃទី២៨កុម្ភៈ​ស្អែក។



បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ត្រី​ខ្មែរ​ឈ្មោះ សៅ រ៉ាវី មាន​ស្រុកកំណើត​នៅ​ភូមិ​ស្តុក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នឹងត្រូវ​ប​ញ្ចូ​ន​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅវេលា​ម៉ោង ៦និង១០នាទី​ល្ងាច ថ្ងៃទី ២៧កុម្ភៈ​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

បើតាម​អ្នកនាំពាក្យ​ដដែល ស្ត្រី​រងគ្រោះ​ម្នាក់ទៀត ឈ្មោះ ហួង ឆៃ​ហ៊ាន មាន​ស្រុកកំណើត​នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម នឹង​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ នៅវេលា​ម៉ោង១២ថ្ងៃត្រង់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប។

សូមបញ្ជាក់ថា កន្លងមក​ក្រសួង ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស ជាពិសេស​នៅ​ប្រទេស​ចិន​បានទទួល​ពាក្យបណ្តឹង​ជាច្រើន​បានទទួល​ពាក្យបណ្តឹង​ជាច្រើន ពី​ជនរងគ្រោះ​គ្រួសារ​ជនរងគ្រោះ និង​តាមរយៈ​អង្គការ​មួយចំនួន ហើយ​ក្រសួងការបរទេស ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ក៏បាន​សង្គ្រោះ​នារី​ខ្មែរ​រងគ្រោះ​ទាំងនោះ មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់។

ជាមួយគ្នា​នោះដែរ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​នារី​ខ្មែរ​សូម​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​ឲ្យ​ចាញ់បោក តាម​ការអូសទាញ ពី​សំណាក់​មេខ្យល់៕




© រក្សាសិទ្ធិដោយ thmeythmey.com