ជាតិ
ក្រសួង​ដាក់ចេញ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ចំនួន៣សម្រាប់​ការសាងសង់
28, Feb 2015 , 7:55 am        
រូបភាព
ដោយ: ថ្មីៗ

 
ដើម្បី​គ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានដាក់​ចេញ​នូវ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ ចំនួន៣ ទៅដល់​សាធារណជន ក្នុងការ​អនុវត្ត​ដំណើរការ​សាងសង់​រប​ស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ នេះ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៦ ខែកុម្ភៈ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។



ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នោះ រួមមាន ទី១-រាល់​ការសាងសង់ ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់ និង​លិខិត​បើក​ការ ដ្ឋា​ន​សាងសង់, ទី២-ម្ចាស់​សំណង់ ត្រូវ​ជួល​តែ​ក្រុមហ៊ុន​សាងសង់ ឬ​ក្រុម​ជាង​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​មាន​វិ​ញ្ញា ប​នប​ត្រ​ធានារ៉ាប់រង​ការដ្ឋាន និង​ទី៣-អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវ​សហការគ្នា តាមដាន​គ្រប់​ការដ្ឋាន​សាងសង់ ឲ្យ​ប្រព្រឹត្ត ទៅ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ។

យោងតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ក្រសួង​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដល់​ភាគី​ពាក់ព័ន្ធ និង​អង្គភាព ក្រោម​ឱវាទ​ក្រសួង គ្រប់ផ្នែក គ្រប់​ថ្នាក់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ទាំងនេះ តាម​គ្រប់​មធ្យោបាយ រាប់ទាំង​ការធ្វើសិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ដល់​គ្រប់​រាជធានី ខេត្ត ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com