ជាតិ
មនុស្ស៦នាក់​ស្លាប់១៤នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
28, Feb 2015 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន៦នាក់ និង១៤នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១១លើក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៧ខែកុម្ភៈ​ឆ្នាំ ២០១៥ម្សិលមិញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច៥គ្រឿង និង​រថយន្ត​ធុន​ធំ១គ្រឿង និង​អ្នក​ថ្មើរ២នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន៣លើក មិន​ប្រកាន់​ស្តាំ២លើក មិន​គោរព​សិទ្ធិ២លើក ស្រវឹង៣លើក និង​បត់​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១១នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៧១៥គ្រឿង និង​ម៉ូតូ​ចំនួន១,១៦៨គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com