ជាតិ
រយៈពេល២ខែ មនុស្ស៤០១នាក់​បាន​ស្លាប់ និង១៥៥៨នាក់​របួស ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍
28, Feb 2015 , 11:53 am        
រូបភាព


មនុស្ស​ចំនួន៤០១នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ចំនួន១៥៥៨នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល២ខែ​ដើមឆ្នាំ២០១៥នេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



បើតាម​ប្រភព​ដដែល ក្នុង​ខែមករា និង​ខែកុម្ភៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៨៦៧លើក បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៤៣៨គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩២៥គ្រឿង រថយន្ត​ធុន​តូច​ចំនួន២៩១គ្រឿង រថយន្ត​ធុន​ធំ​ចំនួន១២៣គ្រឿង យានយន្ត​ផ្សេង​ខូចខាត​ចំនួន៩៩គ្រឿង អ្នក​ថ្មើរជើង​ចំនួន៤២នាក់ និង​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៧២៣នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com