សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើ​ឆ្នាំ ២០១៤ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​សម្រេចបាន​លទ្ធផល​អ្វីខ្លះ?
05, Mar 2015 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ

ការិយាល័យ​ស្ថិតិ​ជាតិ (NBS) របស់​ប្រទេស​ចិន​បានចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពីពេលថ្មីៗនេះ ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម នៅក្នុង​ប្រទេស​ចិន ដែល​សម្រេចបាន​នៅក្នុង​ឆ្នាំ២០១៤ ។អនុប្រធាន​ការិយាល័យ​ស្ថិតិ​ជាតិ​លោក XieHongguangបាន​និយាយថា​របាយការណ៍​នេះ បាន​គូសបញ្ជាក់​អំពី​កំណើនសេដ្ឋកិច្ច​ចិន ដែល​កំពុង​បន្ត​បង្កើន​ប្រសិទ្ធិភាព​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច គុណភាព​កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​នៃ​គុណភាព​ជីវិត​ប្រជាជន​ចិន។



ខាងក្រោម​នេះ​គឺ​តួរ​លេខ​ដ៏​សំខាន់​មួយចំនួន​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៤ ធៀប​ទៅនឹង​ឆ្នាំ ២០១៣ ៖

 - ចំនួន​ប្រជាជន​ចិន​សរុប ១៣៦៨ លាន​នាក់ គិត​ត្រឹម​ចុងឆ្នាំ ២០១៤ នេះ​ដោយបាន​កើនឡើង ៧,១ លាន​នាក់ ។

- ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន (GDP) បាន​កើន ៧,៤ភាគរយ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ១០៣៧ ពាន់​លាន​ដុល្លារ ។

- ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) ដែលជា​ការវាស់វែង​ពី​អតិផរណា​បាន​កើនឡើង ២ ភាគរយ​ទាប​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​បាន​ព្យាករណ៍​ថា​មាន ៣,៥ ភាគរយ។

- ប្រជាជន​ចិន ៧៧២,៥៣លាន​នាក់ មានការ​ងារ​ធ្វើ​ក្នុងនោះ ៣៩៣,១លាន​នាក់​មានការ​ងារ​ធ្វើ​នៅក្នុង​ទីក្រុង ហើយ​ការងារ​ថ្មី​ចំនួន ១៣,២២ លាន​ត្រូវបាន​បង្កើត​ឡើងខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ទីក្រុង​មាន ៤,៩ ភាគរយ។

- ចំនួន​នៃ​កម្មករ​ចំណាកស្រុក​ចេញពី​ជនបទ​មាន​ចំនួន ២៧៣,៩៥ លាន​នាក់ ដែល​ស្មើនឹង ២០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ចិន​សរុប។

- ទុនបម្រុង​បរទេស(foreign reserves)របស់​ប្រទេស​ចិន​មាន​ចំនួន​សរុប ៣,៨៤ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក។

- រូបិយប័ណ្ណ​ប្រាក់​យន់​បាន​ឡើងថ្លៃ ០,៨ ភាគរយ ឬ​ស្មើនឹង ៦,១៤២៨ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

- ចំណូល​សារពើពន្ធ​របស់​ប្រទេស​ចិន​បាន​កើនឡើង ៨,៦ ភាគរយ​ឬ២,២៤ ពាន់​ពាន់​លាន​ដុល្លារ​ក្នុងនោះ​ចំណូល​ពី​វិស័យ​ពន្ធ​មាន​ចំណួន ១,៩ ពាន់​ពាន់​លាន​ដុល្លារ។

- ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស បាន​កើនឡើង ២,៣ ភាគរយ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៤,២២ពាន់​ពាន់​លាន​ដុល្លារ។អតិរេក​ពាណិជ្ជកម្ម​មាន​ចំនួន ៣៨០ ពាន់​លាន​ដុល្លារ ។

- ការវិនិយោគ​ផ្ទា​ល់ពី​បរទេស(FDI)ក្នុងប្រទេស​ចិន​បាន​កើនឡើង ១,៧ ភាគរយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ដល់ ១៩,០៩ពាន់​ពាន់​លាន​ដុល្លារ។

- GDP per capita សម្រាប់​អ្នករស់នៅ​ទីក្រុង​មាន​ចំនួន​ជាង ៤៦០០ ដុល្លារ។ខណៈ​GDP per capita សម្រាប់​អ្នករស់នៅ​ជន​តាម​ជនបទ​មាន​ចំនួន​ជាង ១៦៧៤ ដុល្លារ។
- ទិន្នផល​ស្រូវ​របស់​ប្រទេស​ចិន​បាន​កើនឡើង ០,៩ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំមុន គឺមាន​ប្រមាណ​ជា ៦០៧,១ លាន​តោន។

- ការវិនិយោគ​នៅក្នុង​ការអភិវឌ្ឍ​អចលនទ្រព្យ​បាន​កើនឡើង​ដល់ ១,៥២ ពាន់​ពាន់​លាន​ដុល្លារ ខណៈ​ការវិនិយោគ​លើ​ទ្រព្យសកម្ម​មាន​ប្រមាណ​ជា ៨,១៨ ពាន់​ពាន់​លាន​ដុល្លារ។

- ការលក់​រាយ​ទំនិញប្រើប្រាស់​បាន​កើនឡើង ១២ ភាគរយ​ដល់ ៤,១៩ ពាន់​ពាន់​លាន​ដុល្លារ។

- ការលក់ទំនិញ​អន​ឡាញ​បាន​កើនឡើង ៤៩,៧ ភាគរយ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៤៥០ ពាន់​លាន​ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com