ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន៖ «ខ្ញុំ​ធ្វើ​អ្វី ក៏​ខុស!»
09, Mar 2015 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន សែន ហាក់​ត្អូញត្អែរ​ពី​ការលំបាក​របស់ខ្លួន​ប​ន្តិ​ច​ក្នុងនាម​លោក​ជា​នាយករដ្ឋមន្ត្រី​ថា រាល់​សកម្មភាព​របស់​លោក​កន្លងមក សុទ្ធតែ​ត្រូវ​ជន​មួយចំនួន​ចាត់ទុកថា ជា​សកម្មភាព ខុស​ទាំងអស់។ « ឲ្យ​តែ​ខ្ញុំ​ធ្វើ​អ្វី គឺ​ខុស​តែ​ទាំងអស់ ទោះជា​យើង​ធ្វើ​ត្រឹមត្រូវ​​តាមច្បាប់​ក៏ដោយ ក៏​នៅតែ​ថា​យើង​រំលោភ (អំណាច)  »  ។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​នៅក្នុង​បទ​អត្ថាធិប្បាយ​ខ្លួន​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា នៅ​វិមាន​សន្តិភាព។ លោក ហ៊ុន សែន បាន​អះអាង​ពីស​ម្តី​ដែល​ខ្លួន​ធ្លាប់បាន​និយាយ​មួយចំនួន ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធតុលាការ​កន្លងមក​ថា មិនមែនជា​ការបំពាន​អំណាច​ដូចការ​រិះគន់​នោះទេ ។​ លោកថា​ រឿង​​តុលាការ​សូម្បីតែ​ប្រជាពលរដ្ឋ​នៅតាម​ចិញ្ចើមថ្នល់​ក៏​អាចនិយាយបាន​ដែរ។ ជាមួយគ្នា លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​អ្នក​ដែល​រិះគន់​លោក​ទាំងអស់ « មេត្តា​មើល​ច្បាប់​ឲ្យ​បាន​ច្បាស់ មុននឹង​ថា លោក ខុស » ។



សំឡេង​លោក ហ៊ុន សែន




វិបត្តិ​នៃ​ឥទ្ធិពល​សម្តី​នាយករដ្ឋមន្ត្រី ខ្លាំង​ជាង​ច្បាប់!


© រក្សាសិទ្ធិដោយ thmeythmey.com