ជាតិ
សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ នឹងត្រូវ​ដាក់ចូល​ក្នុង​កម្មវិធីសិក្សា
09, Mar 2015 , 7:00 pm        
រូបភាព

 
សៀវភៅ​អប់រំ ស្តីពី​ការប្រឆាំង​អំពើពុករលួយ សម្រាប់​កម្រិត​មធ្យមសិក្សា​បឋមភូមិ ថ្នាក់​ទី៧ ៨ និង​ទី៩ នឹងត្រូវ​ដាក់បញ្ចូល​ទៅ ក្នុង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ចាប់ពី​ឆ្នាំ​សិក្សា​ឆ្នាំ២០១៥-២០១៦ខាងមុខ។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ។



សេចក្តីប្រកាស​ដដែល បាន​ឲ្យ​ដឹងថា សៀវភៅ​នេះ មាន១២មេរៀន ដែល​ផ្តោតលើ​ការធ្វើ​ឲ្យ​សិស្ស​ស្មោះត្រង់ មាន​វិន័យ​លើ​ខ្លួនឯង យល់ និង​គោរព​ច្បាប់ ចេះ​ត្រិះរិះ​ពិចារណា និង​ជ្រើសរើស​នូវ​អ្វីដែល​ល្អ​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ។ល។

«មេរៀន​ទាំង១២នោះ រួមមាន មេរៀន​ទី១ការទទួលខុសត្រូវ មេរៀន​ទី២ ស្វ័យគ្រប់គ្រង មេរៀន​ទី៣ យកឈ្នះ​សម្ពាធ​ពី​មិត្តភក្តិ មេរៀន​ទី៤ មាន​ប្រា​ក់មានអ្វី​គ្រប់យ៉ាង​ឬទេ? មេរៀន​ទី៥ ជម្រើស​ត្រឹមត្រូវ មេរៀន​ទី៦ ហ៊ាន​និ​យា​យា​ថា«ទេ» មេរៀន​ទី៧ ស្របច្បាប់ និង​មិន​ស្របច្បាប់ យុត្តិធម៌ និង​អយុត្តិធម៌ មេរៀន​ទី៨ ការចូលរួម​បង្ការ និង​ទប់ស្កាត់​អំពើពុករលួយ មេរៀន​ទី៩ ទំនាស់​ជាមួយ​ខ្លួនឯង មេរៀន​ទី១០ លក្ខណៈវិនិច្ឆ័យ​ការងារ មេរៀន​ទី១១ សុចរិត​ភាព និង​មេ​រៀនទី១២ ការអប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ»។ នេះ​បើតាម​សេចក្តីប្រកាស​របស់ ACUដដែល។

បើតាម​សេចក្តីប្រកាស​ដដែល អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដល់​គ្រូ​បង្គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ទូទាំងប្រទេស នៅពេលឆាប់ៗខាងមុខនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com