ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កុយ គួ​ង ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់
09, Mar 2015 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះមហាក្សត្រ ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីពេលថ្មីៗនេះ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក កុយ គួ​ង អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ដែលមាន​និវេសនដ្ឋាន​នៅក្នុង​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី៕





© រក្សាសិទ្ធិដោយ thmeythmey.com