ជាតិ
ថោ​ន​ព្រមាន​ប្តឹង​ទារ​សំណង៥០ម៉ឺន​ដុល្លារ​ចំពោះ​អ្នក​លួច​ចម្លង​បទ​ចម្រៀង​របស់ខ្លួន
10, Mar 2015 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
 
ផលិតកម្ម​ថោ​ន បានចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី១០ ខែ​មិនា​នេះ ដោយ​ព្រមាន​ថា ផលិតកម្ម​ខ្លួន​នឹង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ចំនួន​ទឹកប្រាក់​មិនតិចជាង៥០ម៉ឺន​ដុល្លារ​ឡើយ ចំពោះ​ជន​ណា​ដែល​ល្មើស​លួច​ចំលង​ស្នាដៃ របស់​ផលិតកម្ម​ថោ​ន យកទៅ​ធ្វើ​អា​ជី​កម្ម​បន្ដ​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​ធ្វើឡើង ខណៈដែល​ផលិតកម្ម​ថោ​ន ត្រៀម​នឹង​ចេញ​អាល់​ប៊ុ​ម​បទ​ចម្រៀង​ចូលឆ្នាំ​ប្រពៃណី​របស់ខ្លួន នាពេល​ខាងមុខនេះ ។



ផលិតកម្ម​ថោ​ន បាន​បញ្ជាក់ថា ការលួចចម្លង​ស្នាដៃ​ទាំងនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​ថោ​ន ដែល​បង្ក​ឲ្យ​មានការ​ខាតបង់​ថវិការ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ធ្វើ​ឲ្យ​ផលិតករ​មានការ​បាក់​ទឹកចិត្ត​ក្នុងការ​ផលិត បើសិនជា​សកម្មភាព​លួច​ចំលង​ស្នាដៃ​នៅតែ​បន្ដ ។

ជាមួយគ្នា​ផលិតកម្ម​ថោ​ន បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ត្រៀម​សហការ​ជាមួយនឹង​គណៈកម្មាការ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ដ និង​វី​ឌី​អូ ដើម្បី​ចុះបង្ក្រាប​ជនខិលខូច​លួច​ចំលង​បទ​ចម្រៀង ដែល​កំពុង​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​យ៉ាងធ្ងន់ធ្ងរ​នេះ ៕




© រក្សាសិទ្ធិដោយ thmeythmey.com