ជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង២៤ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ
10, Mar 2015 , 11:42 am        
រូបភាព

ថវិការ​ចំនួន២៤៩,៣៨៤ដុល្លារ ដែលជា​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន នឹងត្រូវ​ផ្តល់​ទៅ​ឲ្យ​ក្រុម​ស្ម័គ្រចិត្ត​អន្តរជាតិ​របស់​យ៉ាម៉ា​ហ្គា​តា(IVY) សម្រាប់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ នឹងត្រូវ​ធ្វើឡើង​តាមរយៈ ការបង្កើត​នូវ​ការគ្រប់គ្រង​ដែលមាន​និរន្តរភាព​ក្នុង​សហគមន៍ ផ្គត់ផ្គង់​កសិផល​ស្វាយរៀង(SAC)ដំណាក់កាល​ទី២ ។

ទឹកប្រាក់​ជំនួយ​នេះ នឹងត្រូវ​ចុះហត្ថលេខា នៅ​រសៀល​ថ្ងៃទី១០ មីនា​នេះ នៅ​ស្ថានទូត​ជប៉ុន ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី ម៉ាត់​ស៊ូ​រ៉ា អា​យូ​មី នាយិកា​អង្គការ IVY ៕




© រក្សាសិទ្ធិដោយ thmeythmey.com