ជាតិ
កម្ពុជា-ទួរគី បន្ត​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា
10, Mar 2015 , 4:34 pm        
រូបភាព

 
ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា នឹង​ប្រទេស​ទួរគី នៅ​ថ្ងៃទី១៥ដល់​ថ្ងៃទី២៧ខែមីនា​ខាងមុខនេះ លោក ម៉េ​វ​លូត សា​វូ​សូ​គ្លូ(Mevlüt Çavuşoğlu) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ទួរគី នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។



ដំណើរ​ទស្សនកិច្ច​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

សេចក្តី​ជូន​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី១០មីនា​នេះ បាន​ឲ្យ​ដឹង​ទៀតថា នៅ​កំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ទួរគី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភា និង​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com