ជាតិ
ព័ត៍មានសុខភាព
លោក ហ៊ុន សែន៖ ករណី​ឆ្លង​មេរោគ​អេដស៍​ក្នុង​ភូមិ​រកា ត្រូវ​ដោះស្រាយ​ពេញ​មួយ​ជីវិត​មនុស្ស​
10, Mar 2015 , 11:00 pm        
រូបភាព
នៅ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​បូក​សរុបការងារ​នៃ​ក្រសួង​សុខាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ឆ្លង​មេរោគ​អេដស៍​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​​ភូមិ​រកា ស្រុក​សង្កែ ខេ​ត្ត​បាត់ដំបង។ ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​សៅ ហើយ​ថា​រដ្ឋាភិបាល​ត្រូវ​រៀបចំ​វិធានការ​លម្អិត​ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​។​ជា​ការ​ដោះ​ស្រាយ ដែល​ប្រមុខ​រដ្ឋាភិបាល​យល់ថា ត្រូវ​អនុវត្ត​មួយ​ជីវិត​របស់​មនុស្ស ដោយសារ​តែ​មេរោគ​អេដស៍​ក៏​បាន​ឆ្លង​ចូល​ក្នុង​ខ្លួន​របស់​កុមារ​ដែរ​នោះ។



សូម​ស្តាប់​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី ៖



គួរ​រម្លឹកថា គ្រូ​ពេទ្យ​ភូមិ​ឯកជន​ម្នាក់​ត្រូវបាន​សង្ស័យថា បាន​ប្រើ​ម្ជុល​ចាក់ថ្នាំ​តែ​មួយ​ដើម្បី​ប្រើ​ប្រាស់​ព្យាបាល​មនុស្ស​ក្នុង​ភូមិ​ស្វែង​រកសេវា​ព្យា​បាល​ពី​គាត់។ ទីបំផុត​ទៅ​នៅ​ចុង​ឆ្នាំ​២០១៤ កន្លងទៅ ការ​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងភូមិ​ត្រូវបាន​រក​ឃើញ។ មិនមាន​ការ​ផ្សព្វផ្សាយ​ច្បាស់​លាស់​ និង​ផ្លូវការ​អំពី​ស្ថានភាព​នៃអ្នកផ្ទុក​មេរោគអេដស៍​ឡើយ​រហូត​ដល់​ពេលនេះ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ឲ្យដឹងថា មនុស្ស​ក្នុងភូមិ​រកា​ជាង​២​០០​នាក់​ ដែល​ត្រូវបាន​បញ្ជាក់ថា បាន​ឆ្លង​មេរោគអេដស៍ ដែល​ក្នុងនោះ​​រួមមាន​ទាំង​កុមារ និង​មនុស្ស​ចាស់​ជរា​ទៀត​ផង៕





© រក្សាសិទ្ធិដោយ thmeythmey.com