ជាតិ
ស្លាប់៧ របួសធ្ងន់ ស្រាល២៨នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស
11, Mar 2015 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ

 
គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន១១លើក បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន០៧នាក់ របួសធ្ងន់ ១៩នាក់​និង​របួសស្រាល០៩នាក់។នេះ​បើតាម​របាយការណ៍​សណ្ដា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះផ្សាយ​ថ្ងៃទី១០មីនា​នេះ ។



ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៣គ្រឿង​រថយន្ត​ធុន​តូច​ចំនួន០៤គ្រឿង​រថយន្ត​ធុន​ធំ៣គ្រឿង ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ ល្មើស​ល្បឿន០៤លើក​មិន​គោរព​សិទ្ធ២លើក​មិន​ប្រកាន់​ស្តាំ២លើក​និង​ប្រជែង​គ្រោះថ្នាក់​ជាដើម។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១៦នាក់ ៕


© រក្សាសិទ្ធិដោយ thmeythmey.com