ជាតិ
សង្គមជាតិ
ទស្សនីយភាព​វប្បធម៌​និង​សិល្បៈ​បានរៀបចំ​ឡើង​មុន​ពិធីបុណ្យ​ទន្លេ​ចាប់ផ្តើម
13, Mar 2015 , 8:22 am        
រូបភាព
«ទេសចរណ៍​តាម​ដង​ទន្លេ​សម្រាប់​ការអភិវឌ្ឍន​សហគម​ន៍» គឺជា​ប្រធានបទ​នៃ​បុណ្យ​ទន្លេ​ដែល​នឹង​ចាប់ផ្តើម​ប្រារព្ធ​ឡើង​នៅ ថ្ងៃទី១៣ខែមីនា​នេះ រហូតដល់​ថ្ងៃទី១៥មីនា។



មុននឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ចាប់ផ្តើម ពិធី​ក្រុង​ពាលី​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី១២មីនា ដោយមាន​ការចូលរួម​ពី លោក ស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

បន្ទាប់ពី​ពិធី ក្រុង​ពាលី​បញ្ចប់ ក៏មាន​ការសម្តែង​ទស្សនីយភាព​សិល្បៈ ជូន​ដល់​គណៈអធិបតី រួមទាំង​សាធារណៈជន ដែល​បាន​ចូលរួម​ផងដែរ រួមមាន​ការសម្តែងរ​បាំ​ផ្សោត របាំ​ព្រះ​ម៉ែ​គង្គា  និង​ការ​ច្រៀង​ចំរៀង​រៀបរាប់​ពី​សក្តានុពល​ទេសចរណ៍​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ជាដើម៕ 

© រក្សាសិទ្ធិដោយ thmeythmey.com