ពីនេះ ពីនោះ
ភាពជោគជ័យ កើតចេញពី​ចំណង់​ចំណូលចិត្ត​មែន​ឬទេ?
07, Apr 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​ដែល​ធ្វើការ​រីកចម្រើន​បន្តិចម្តងៗរហូត​ទទួលបាន​ជោគជ័យ​ធំ ដោយសារ​ពួកគេ​ធ្វើការ​ត្រូវ​នឹង​ជំនាញ ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ និង​គោលដៅ​របស់​ពួកគេម្នាក់។ ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ជំរុញ​ពួកគេ​ឲ្យ​សម្រេច​នូវ​សមិទ្ធផលធំៗទាំងនោះ គឺ​ការធ្វើ​កិច្ចការ​ត្រូវ​នឹង «ចំណង់​ចំណូលចិត្ត​របស់​ពួកគេ» ព្រោះ​ចំណង់​ចំណូ​ចិត្ត​អាច​បញ្ជាក់​ពីអ្វី​ដែល​គេ​ចង់បាន ស្រឡាញ់ ត្រូវការ និង​អ្វីដែល​ពួកគេ​ចូលចិត្ត។



នេះ​អាច​និ​យ​យ​បាន​ថា ការធ្វើការ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត គឺ​ធ្វើ​ឲ្យ​ពួកគេ មាន​កម្លាំងចិត្ត និង​រីករាយ​ក្នុងការ​បំពេញការងារ​ជា​រៀងរាល់ថ្ងៃ។ ការធ្វើ​យ៉ាង​ដូច្នេះ គឺ​លទ្ធផល​ពួកគេ​នឹង​រំលេច​ចេញ​ជា​រូបរាង​បន្តិចម្តងៗរហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង។ ដូច្នេះ​ជ្រុង​មួយ​នៃ​ភាពជោគជ័យ ពិតជា​កើតចេញពី​ការធ្វើការ​កិច្ច​ការដែល​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ពិតប្រាកដ​មែន៕


© រក្សាសិទ្ធិដោយ thmeythmey.com