អន្តរជាតិ
ភោ​ជនីយ​ដ្ឋា​ន​​មួយ​​នៅ​​ញូវ​យ៉ក​​បញ្ចុះ​តម្លៃ ​១០​ភាគ​រយ ​​ដល់​​អតិថិជន​​ដែល​​មិន​​យក​​ទូរ​សព្ទ​​ចូល
11, Apr 2015 , 2:40 pm        
រូបភាព
ដោយ:
ភោជនីយដ្ឋាន ​Buffalo restaurant Lebro នៅក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បានប្រកាស​ផ្តល់ជូន​ការចុះ​តម្លៃ​ពិសេស ១០ ភាគរយ ដល់​អតិថិជន​ណា​ដែល​មិន​យក​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មកជា​មួយពេល​ចូលមក​ញ៉ាំ​អាហារ​ក្នុង​ហាង​នេះ នៅ​រៀងរាល់​ថ្ងៃអាទិត្យ។ នេះ​បើ​យោងតាម​កាសែត  New York Daily News។



លោក​Lee Federiconiជា​ម្ចាស់​ភោជនីយដ្ឋាន​Lebroបាន​ឲ្យ​ដឹងថា​ការបញ្ចុះ​តម្លៃ​នេះ វា​ជា​គំនិត​ដ៏​សាមញ្ញ​មួយ​ដើម្បី​អាច​ឲ្យ​អតិថិជន​ពិសារ​អាហារ​បាន​ដោយ​ស្ងាត់ស្ងៀម គ្មាន​សំឡេង​ទូរ​សព្ទ​រោទិ៍​រំខាន។ លោក​បញ្ជាក់ថា ម្យ៉ាងទៀត​គឺ​ដើម្បី​ឲ្យ​គ្រួសារ​មានការ​ទំនាក់ទំនង​គ្នា​ខ្លះ ពេល​គ្មាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នៅក្បែរ​ខ្លួន ពួកគេ​អាចមាន​ពេលវេលា​ជជែក​គ្នា​ក្នុងពេល​ញ៉ាំ​អាហារ។

ដើម្បី​ផ្សព្វផ្សាយ​ពី​គំនិត​មួយ​នេះ​ឲ្យ​បាន​ទូលំទូលាយ លោក Federiconi បានចាប់ផ្ដើម​ការបញ្ចុះ​តម្លៃ​រហូតមកដល់​ចុងឆ្នាំ២០១៤បន្ទាប់​បាន​កត់សម្គាល់ថា ជា​ញឹកញាប់​ស្មា​ត​ហ្វូ​ន ភ្ញៀវ​បាន​ទុក​ទូរ​សព្ទ​របស់គេ​នៅផ្ទះ ពេល​មក​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ហាង​របស់លោក ដើម្បី​ទទួលបាន​ការចុះ​តម្លៃ​នេះ លោក​ក៏បាន​បន្ត​វារ​ហូត​ដល់ពេលនេះ។ គាត់​បាន​បង្កើតជា​សញ្ញា​មួយ ដាក់​នៅខាងមុខ​ភោជនីយដ្ឋាន​របស់គាត់​ថា «Disconnect to RECONNECT» មានន័យថា ផ្ដាច់ការ​ទាក់ទង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ។

ចាប់តាំងពី​ពេលនោះ​មក​លោក​Federiconiបាន​សង្កេតឃើញថា​ប្រហែល ១ ភាគ ៥ នៃ​អតិថិជន​ដែល​មក​ហាង​គាត់​នៅ​ថ្ងៃអាទិត្យ ពួកគេ​បាន​ទុក​ទូរ​សព្ទ​របស់​ពួកគេ​នៅផ្ទះ និង​ហើយ​មាន​អ្នក​ខ្លះទៀត​ក៏បាន​ធ្វើដំណើរ​មកពី​ស​ង្កា​ត់ផ្សេងៗដើម្បី​ទទួលបាន​រសជាតិ​នៃ​អាហារ​គ្មាន​ទូរ​សព្ទ​នៅក្បែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com