ជាតិ
បទយកការណ៍ / បទសម្ភាសន៍
១ឧសភា៖ ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ ធ្វើការ​ប្រៀប​ដូច​ទាសករ​ដោយ​គ្មាន​ច្បាប់​ការពារ!
01, May 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ ស្ត្រី​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ការ​វាយ​ធ្វើបាប ពី​សំណាក់​ម្ចាស់ផ្ទះ និង​ការរំលោភបំពាន​ម៉ោង​ធ្វើការ​ជាដើម។ ជាងនេះទៅទៀត អ្នក​ដែល​ធ្វើការ​ងារ​តាម​ផ្ទះ គ្មាន​ថ្ងៃ​ឈប់សម្រាក ដូច​កម្មករ​ដទៃទៀត​ឡើយ។ កម្មករ​ធ្វើការ​ងារ​តាម​ផ្ទះ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ប្រៀបដូចជា​ទាសករ ក្នុងខណៈ​ពេលដែល​រដ្ឋា​ភិ​បាល​មិនបាន​បង្កើត​ច្បាប់​សម្រាប់​ការពារ​ពួកគេ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី យឹម សុធី ប្រធាន​បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ​នៅ​កម្ពុជា។ ច្បាប់​ដែលមាន​សព្វថ្ងៃនេះ គឺ​សម្រាប់​ការពារ​តែ​កម្មករ​កាត់​ដេរ​ប៉ុណ្ណោះ។



អ្នកស្រី យឹម សុធី ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ការពារ​ដល់ក​ម្មករ​ធ្វើ​ការងារ​នៅតាម​ផ្ទះ​ផងដែរ។ លើសពីនេះទៅទៀត អ្នកស្រី យឹម សុធី នឹងធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យល់ដឹង​អំពី​ទុក្ខលំបាក​របស់​កម្មករ ជាពិសេស ស្ត្រី​ដែល​ធ្វើ​ការងារ​នៅតាម​ផ្ទះ នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី១ខែឧសភា​ខាងមុខនេះ។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​បន្ថែមទៀត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ទួន សុផល និង​អ្នកស្រី យឹម សុធី ប្រធាន​បណ្តាញ​កម្មក​ធ្វើការ​តាម​ផ្ទះ​នៅ​កម្ពុជា ដូចតទៅ៖









© រក្សាសិទ្ធិដោយ thmeythmey.com