អត្ថបទពាណិជ្ជកម្ម
ក្រុមនិស្សិត​យុវវ័យ តេស្ត​ស្មា​ត​ហ្វូ​ន​Huawei ស៊េរី​G Play Miniនិង Huawei Honor X4យ៉ាង​រីករាយ
04, May 2015 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
យុវវ័យ និង​និស្សិត​មួយក្រុម ក្នុងការ​សាកល្បង​ប្រើ​ស្មា​ត​ហ្វូ​ន​ដ៏​ឡូយ​ទំនើប ស្ដើង និង​មាន​ល្បឿន​លឿន​របស់ Huawei គឺ​G Play Mini និង Huawei Honor X4 មុនគេ ។ និស្សិត​មកពី​វិទ្យាស្ថាន​ភាសាបរទេស យុវ​និស្សិត ចាន់ ភី​ធឺ   ឈិ​ត សុវណ្ណ​និមល និង និស្សិត​មកពី​សកលវិទ្យា​ល័យ​បញ្ញា​សាស្ត្រ កញ្ញា ហេង សុផាន់​ណា   គៀត មូ​នី​រ័ក្ស  ហៀ​ង ប៊ុនឡុង  យូ បញ្ញា ក៍​ដូចជា​អ្នកគាំទ្រ​រាល់​ទូរ​សព្ទ័​ហ៊ួ​វៃ កញ្ញា អូន ម៉ី​ម៉ី និង​លោក សុ​វណ្ណា បុគ្គលិក​ក្រុមហ៊ុន​ផ្នែក​គេហទំព័រ រួមទាំង​កញ្ញា ឌួង ស្រី​ពេជ្រ តារា សំដែង​កំពុង​ឡើង​កូដ​ក្នុង​វិស័យ​សំដែង​ភាពយន្ត និង​ខារ៉ាអូខេ និង ក្រុម​អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Huawei មួយចំនួន បានទទួល​ការអញ្ជើញ ឲ្យ​ចូលរួម​ការជួបជុំ​ពិសេស​មួយ ដែល​បាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Champagne Communications អញ្ជើញ​មក​ធ្វើតេស្ត សាកល្បង​ប្រើ​ស្មា​ត​ហ្វូ​ន G Play Miniនិង Honor X4 ដោយ​សេរី​មុនគេ ។

ស្មា​ត​ហ្វូ​ន Huawei G Play Mini បំពាក់​ដោយ CPU ប្រភេទ Octa-Core កំលាំង​ល្បឿន64-bit ទំហំ 1,2 GHz បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ប្រភេទ Kirin 620 និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​KitKat 4.4 OS ។ ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ បាន​ភ្ជាប់​មកជា​មួយ​នូវ​អេក្រង់​ទំហំ 5 អ៊ី​ញ HD IPS ថាមពល​ថ្ម 2550mAh មាន RAM ទំហំ 2GB ព្រមទាំង​កាមេរ៉ា​ក្រោយ​ទំហំ 13MP និង​កាមេរ៉ា​មុខ 5MP ។ លក្ខណៈពិសេស​របស់​ស្មា​ត​ហ្វូ​ន​ដ៏​ឡូយ​នេះ រួមមាន​ការថតរូប​ដោយ​ខ្លួនឯង​បែប Panoramic Selfie ដើម្បី​ថតរូប​បាន​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក និង​ទទួលបាន​រូបថត​ដ៏​ស្អាត​គ្មាន​គូ​ប្រៀប។

ចំណែកឯ​Huawei Honor X4 ដែលមាន​ទំហំ 5,5 អ៊ី​ញ បំពាក់​ដោយ Octa-Core ទំហំ1,2 GHz Cortex-A53 និង​ដំណើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Kitkat ។ លក្ខណៈ ពិសេស​នេះ រួមបញ្ចូល​ទាំង​អង្គ​ចងចាំ​ខាងក្នុង​ទំហំ 8GB ជាមួយ RAM ទំហំ 2GB និង​មាន​កាមេរ៉ា​ទំហំ 13MP ជាមួយ LED flash និង​កាមេរ៉ា​មួយទៀត​ទំហំ 5MP ។ អតិថិជន​នឹង​អាច​រីករាយ​ជាមួយនឹង​ល្បឿន 4G LTE ដោយ​ឥតគិតថ្លៃ តាមរយៈ​កញ្ចប់​ប្រូ​ម៉ូ​ស្សិន​ពិសេស​របស់ Huawei ដែល​រួមមាន ប្រើ​អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន 4G ដោយ​ឥតគិតថ្លៃ​ពេញ​មួយឆ្នាំ ចំនួន 48,000MB (4,000 MBក្នុង​មួយខែ) ទទួលបាន​ទឹកប្រាក់​ក្រៅ​ប្រព័ន្ធ 5 ដុល្លារ និង​ក្នុង​ប្រព័ន្ធ 10 ដុល្លារ ក្នុង​មួយខែ និង​ទទួលបាន​ស៊ីម​ពិសេស​ដោយ​ឥតគិតថ្លៃ ពី​ក្រុមហ៊ុន Smart ទៀតផង ។

យោងតាម​យុវ​និស្សិត ចាន់ ភី​ធឺ បាន​និយាយថា “ខ្ញុំ​ពេញចិត្ត Huawei G Play mini ការ​រចនា ស្តើង​ស្រាល និង​កាមេរ៉ា​ថត​ច្បាស់ ទាំងមុខ និង​ក្រោយ ថែមទាំង​មុខងារ
ថតរូបភ្លាមៗ ដោយ​មិនចាំបាច់​ដោះ​សោរ​លឿន អាច​លេង​ហ្គេម និង​ផ្សារភ្ជាប់ ជាមួយ​មិត្តភក្តិ តាម​បណ្តាញ​សង្គម​យ៉ាង​ងាយស្រួល និង​រហ័ស ។ ចំពោះ​តម្លៃ​វិញ
គឺ​សមស្រប​សំរាប់​រូបខ្ញុំ​ជា​និស្សិត​កំពុង​សិក្សា ហើយ​គឺជា​ជម្រើស​ល្អ សំរាប់​អ្នក​ដែល ធ្លាប់ប្រើ​ទូរស័ព្ទដៃ​ប្រភេទ​ចុច​ធម្មតា ឬ​ទូរស័ព្ទ​មួយ​តឹក ឬ​ម៉ាក​មួយចំនួន​ដែល​ផលិត​នៅ
វៀតណាម ។

កញ្ញា អូន ម៉ី​ម៉ី និង​តារា​សំដែង​កញ្ញា ឌួង ស្រី​ពេជ្រ បាន​សំដែង​ក្តីរំភើប​រីករាយ​រួមគ្នា  “កាលពីមុន កញ្ញា​ទាំងពីរ​ធ្លាប់ប្រើ​ម៉ាក​ផ្សេង ប៉ុន្តែ​បន្ទាប់ពី​បានលឺ​ការផ្សព្វផ្សាយ​និង អត្ថប្រយោជន៍​របស់​ទូ​រស​ព្ទ័​ហ៊ួ​វៃ កញ្ញា​បាន​ចាប់អារម្មណ៍​យូរ​មកហើយ ទើប​ថ្ងៃនេះ មានឱកាស​សាក ទើប​ដឹង​និង​ជឿជាក់​បន្ថែមទៀត ជាពិសេស លើ​ស៊េរី Huawei Honor 4Xឈរលើ​លក្ខណៈពិសេស ល្បឿន​ប្រើ​អ៊ិន​ធើ​ណិ​ត អេក្រង់​ធំ​ងាយស្រួល ល្បឿន ម៉ាស៊ីន​អាច​លេង​ហ្គេម ឆែក​ព័ត៌មាន ដោ​ន​ឡូត​និង​ទស្សនា YouTubeយ៉ាង​លឿន​និងត​ភ្ជាប់​បណ្តាញ​សង្គម​ដូចជា Facebook,Instagram,Viber, WeChat និង​WhatsApp បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​ថែមទាំង​កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេស​ដ៍​ទាក់ទាញ​ដែល​អាច​បានអត្ថប្រយោជន៍​មកវិញ​ប្រមាណ២២០ ដុល្លារ សំរាប់​រយៈពេល​ពេញ១ ឆ្នាំ “

លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ បាន​ឲ្យ​ដឹងថា៖ «ស្មា​ត​ហ្វូ​ន Huawei Huawei G Play Mini និង Huawei Honor X4 នឹង​ផ្តល់នូវ​គុណ​តម្លៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​ទំនើប​ជា​លើកដំបូង ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំងពីរ​នេះ មាន​រាង ស្ដើង ស្រាល ស័ក្តិសម​បំផុត​សម្រាប់ យុវវ័យ ពិសេស សិស្ស និស្សិត និង​អ្នកធ្វើការ​តាម​ក្រុមហ៊ុន ។ ស្មា​ត​ហ្វូ​ន Huawei G Play Mini និង Huawei Honor X4 នឹង​ផ្តល់​ជា​ជម្រើស​ថ្មី នូវ​អ្វីដែល​ល្អ តែ​តម្លៃ​សមរម្យ ដើម្បី​តម្រូវ​ចំណូល​ជា​មធ្យម​របស់ ប្រជាជន​កម្ពុជា​និង​អាចជួយ​អតិថិជន ភាគច្រើន​មានឱកាស​ប្រើ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នា​យុគសម័យ​បច្ចេកវិទ្យា និង​ស្មា​ត​ហ្វូ​ន សព្វថ្ងៃនេះ»។

លោក​បាន​បន្ថែមថា “Honor 4X គឺ​ស៊េរី​ថ្មី​ខ្លាំង នៃ​ត្រកូល Honorរបស់ Huawei ។ គួរ​កត់សំគាល់ថា Huawei បានចេញ​នូវ​ស៊េរី​ពេញនិយមថ្មីៗនេះ ដូចជា Honor 3C, Honor Holly, Huawei Honor 6 និង ជាពិសេស​កំពូល​ស្មា​ត​ហ្វូ​ន Huawei Honor 6 plus ដែលមាន​កាមេរ៉ា​បំពាក់​ឡេ​ន​ភ្លោះ និង​ជា​កំពូល​ស្មា​ត​ហ្វូ​ន​និង​អធិរាជ​ថតរូប​ពេញ​យប់ រឺ​កុង​ពន្លឺ​ថ្ងៃ ដោយ​ទទួលបាន​នូវ​គុណា​ភាព រូប​ច្បាស់ ម៉ត់ ដូច​ឃើញ​ផ្ទាល់​នឹង​ភ្នែក ។  គួរ​សំគាល់ថា Honor 6 plusទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដោយ​ស្តុក ដែល​មកដល់ 1,000 រឺ 2,000 គ្រឿងក្នុង 1 សប្តាហ៍ៗ គឺ​លក់​ដ​ច់អស់ៗពី​ដេប៉ូ និង​ហាងធំៗ ។ “

សូមបញ្ជាក់ថា ស្មា​ត​ហ្វូ​ន Huawei G Play Mini នឹង​លក់​ក្នុងតម្លៃ 180 ដុល្លារ ខណៈដែល Huawei Honor X4 នឹងត្រូវ​លក់​ក្នុងតម្លៃ  220ដុល្លារ ។ អតិថិជន​ទាំងអស់​នឹង​អាច​ស្វែងរក​ជាវ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​បាន នៅក្នុង​គ្រប់​សាខា​របស់​ក្រុមហ៊ុន Huawei ទាំងអស់ និង​ហាង​លក់​ទូរស័ព្ទដៃ​នានា ចាប់ពី​ដើមខែ​ឧសភា​នេះ​តទៅ។
មាន​វីដេអូ​ទស្សនា៖


(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com