កីឡាអន្តរជាតិ
អន្តរជាតិ
Tevez៖ Messiប្រៀបដូចជា​កីឡាករ​មកពី​ភព​មួយទៀត ប៉ុន្តែ Juventusត្រៀមខ្លួន​រួចជាស្រេច
14, May 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
Carlos Tevezបាន​និយាយថា Lionel Messiដែលជា​មិត្ត​រួម​ជាតិ​អា​ហ្ស​ង់​ទីន​របស់ខ្លួន ប្រៀបដូចជា​កីឡាករ​ដែល​មកពី​ភព​មួយ​ផ្សេងទៀត ប៉ុន្តែ​ក្រុម Juventusរបស់គេ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​តទល់​ជាមួយ Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Champions League។



ក្លិប Juventusបាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Champions League ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០៣ មក បន្ទាប់ពី​ពួកគេ​ទទួលបាន​លទ្ធផល​ស្មើ ១-១ ជាមួយ Real Madrid កាលពី​រាត្រី​ថ្ងៃ​ពុធ ខណៈ​លទ្ធផល​សរុប​ទាំងពីរ​ជើង ក្លិប​អ៊ីតាលី ឈ្នះ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ៣-២ ។

កាលពី​ថ្ងៃ​អង្គា​រ៍ ក្លិប Barcelona របស់ Messiបាន​យកឈ្នះ Bayern Munich ក្នុង​លទ្ធផល​សរុប ៥-៣ ។ Tevezបាន​និយាយប្រាប់​សារព័ត៌មាន Sky Sports ថា៖ «Messiគឺជា​កីឡាករ​ឆ្នើម​លើ​ពិភពលោក។ គេ​ជា​កីឡាករ​ដែល​មកពី​ភព​មួយ​ផ្សេងទៀត។ ប៉ុន្តែ​យើង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រជែង​យកពាន​ជាមួយ Barcelona នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង»។

សូមបញ្ជាក់ថា ក្នុងជំនួប​កាលពី​រាត្រី​ថ្ងៃ​ពុធ Alvaro Morataបាន​ស៊ុត​បាល់ប​ញ្ជូ​ល​ទី​តាម​ស្មើ Real Madrid ដែលជា​ក្រុម​ចាស់​របស់ខ្លួន​ក្នុង​លទ្ធផល ១-១ ក្រោយ​ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្រ​របស់ Cristiano Ronaldo។ វា​ជាការ​លុបចោល​នូវ​ក្តី​សុបិន​របស់ Real Madrid ក្នុងការ​ឈានទៅ​ប៉ះ Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

ដូចជា​ជើង​ទីមួយ​ផងដែរ Alvaro Morataដែល​បាន​ផ្ទេរ​ពី​RealMadrid ទៅកាន់ Juventusកាលពី​រដូវក្តៅ​នោះ​មិន​អបអរ​នឹង​គ្រាប់​បាល់​ដែល​ខ្លួន​រកបាន​នោះឡើយ​ហើយ​គេ​រំពឹងថា​នឹង​ត្រលប់​ទៅកាន់​ក្លិប​ចាស់​របស់គេ​វិញ​នៅ​ថ្ងៃ​ណាមួយ។

សរុប​លទ្ធផល​ទាំង២ជើង សេះបង្កង់ Juventusយកឈ្នះ​សមោសរ Real Madrid ៣-២ហើយ​ក្រុម​ជើងឯក​ទ្វីបអឺរ៉ុប២សម័យនេះ នឹង​ប៉ះ​ក្រុម​ជើងឯក៤សម័យកាល​Barcelona នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃទី៦ ខែមិថុនា​ខាងមុខ៕





© រក្សាសិទ្ធិដោយ thmeythmey.com