ជាតិ
សង្គមជាតិ
កិច្ចប្រជុំ​ICC-Angkor លើក​ទី២៤ធ្វើឡើង​នៅ​ថ្ងៃស្អែក
03, Jun 2015 , 8:05 am        
រូបភាព
សៀមរាប៖ កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា ICC-Angkor នឹង​បើក​សម័យប្រជុំ​លើក​ទី២៤របស់ខ្លួន នៅ​ថ្ងៃទី៤ ដល់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ហើយ​​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​ទី២៦ ឧសភា បាន​ឲ្យ​ដឹងថា របៀបវារៈ​សំខាន់​នៃ​កិច្ចប្រជុំ​បច្ចេកទេស​នេះ ផ្តោត​សំខាន់​លើ ការងារ​ចំនួន៣ ដែល​រួមមាន ទីមួយ តាមដាន​ការអនុវត្ត​អនុសាសន៍ កិច្ចប្រជុំ​លើក​ទី២៣កន្លង និង​កិច្ចប្រជុំពេញអង្គ​លើក​ទី២១ គណៈកម្មាធិការ​អន្តរជាតិ ICC-Angkor អំពី​កិច្ចការ​អភិរក្ស ជួសជុល និង​ការ​អភិ​វ​ឌ្ឃ​ប្រកបដោយ​ចីរភាព។ ទី​ពីរ ការងារ​អភិរក្ស ស្រាវជ្រាវ​បុរាណវិទ្យា និង​បណ្តុះបណ្តាល និង​ទី​បី គម្រោងថ្មីៗនៅ​រមណីយដ្ឋាន​អង្គរ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា កិច្ចប្រជុំ ICC-Angkor លើក​ទី២៤នេះ មានការ​ចូលរួម​ពី លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ ICC-Angkor លោក តា​កា​ហ៊ី​សា ហ្សូ​ហ្គា​វា (Takahisa Tsugawa) អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន និង​លោក រ៉ូ​មុំ​ា​ង លូ​វ៉េ (Romain Louvet) ទីប្រឹក្សា​ផ្នែក​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​បារាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com