ជាតិ
EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​តាម​ពេលវេលា​ និង​កន្លែង​ផ្សេងគ្នា​នៅ​ភ្នំពេញ​ និង​ខេត្តកណ្តាល
04, Jun 2015 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី៤ដល់​ថ្ងៃទី៧ខែមិថុនា​ឆ្នាំ២០១។ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ នេះ​បើតាម​ការប្រកាស​នៅក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។



បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៥ល្ងាច​ថ្ងៃទី៤ និង​ទី៥ខែមិថុនា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P០០៩  P០១០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​តំបន់​ភ្លើង​លេខ៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

«នៅ​ថ្ងៃទី៦មិថុនា ចាប់ពី៩ព្រឹក​ដល់​ម៉ោង៥ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។ តំបន់​ភ្លើង​P៦៧០ P៦៧១ ស្ថិតនៅ​ភូមិ​ព្រែក​រាំង ស្រុក​ស្អាង ខេត្តកណ្តាល។ តំបន់​ភ្លើង​លេខ​ប.ត៧៨៤ ស្ថិតនៅ​ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។ តំបន់​ភ្លើង​លេខ​P១១៣៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​តំបន់    ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល»។នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល។

សេចក្តី​ដំណឹង​បន្តថា នៅ​ថ្ងៃទី៧ខែមិថុនា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៦រសៀល នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៤៩២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ២៩១ ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល៕



© រក្សាសិទ្ធិដោយ thmeythmey.com