ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​នៃ ផ្លែ​មៀន
14, Jul 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

យើងខ្ញុំ​ជឿជាក់ថា អ្នក​ធ្លាប់​ពិសារ​ផ្លែឈើ ជាច្រើន​រួចមកហើយ ប៉ុន្តែ តើ​អ្នក​ធ្លាប់​កត់សម្គាល់​ទេ​ថា មាន​ផ្លែឈើ​មួយចំនួន នឹងធ្វើ​ឱ្យ​អ្នក មាន​សុខ​ភាពល្អ ក្រោយ​ពេលដែល​អ្នក បរិភោគ​រួច នោះ? គឺ ផ្លែ​មៀន។ តើ​ផ្លែ​មៀន ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក?



1.    បើ​អ្នក​តែងតែ​ប្រើ​ខួរក្បាល​ច្រើន ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ ឬ​ធ្វើការ​ច្រើន បណ្តាលឱ្យ​នឿយហត់ អ្នក​អាច​បរិភោគ​ផ្លែ​មៀនបាន ព្រោះ​វា​ជួយ​ខួរក្បាល​អ្នក ឱ្យ​ភ្លឺស្វាង​បាន។
2.    នៅពេលដែល​អ្នក​ឈឺក្បាល ឬ​វិលមុខ អ្នក​អាចយ​កសាច់​ផ្លែ​មៀន ទៅ​ដាំទឹក​ចំនួន ២០នាទី ហើយ​ទុកឱ្យ​ត្រជាក់​ទើប​ផឹក នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ ជាមិនខាន​ឡើយ។
3.    បើ​អ្នក​គេង​មិន​លក់ ជា​រៀងរាល់​យប់ ឬ​ម្ញូ​ប​ភ្នែក​ខ្លាំង អ្នក​អាច​បរិភោគ​ផ្លែ​មៀន​នេះ ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក គេង​លក់​ស្រួល និង​មាន​ភ្នែក​រាង​ភ្លឺ​ជាមុន។
4.    អត្ថប្រយោជន៍​មួយទៀត ដែល​អ្នក​នឹកស្មាន​មិន​ដល់​គឺ វា​អាចធ្វើឱ្យ​អ្នក មាន​អារម្មណ៍​ស្ងប់ ថែមទាំង​អាចធ្វើឱ្យ​ឈាម និង​បេះដូង​អ្នក ដើរ​បានល្អ​ទៀតផង៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com