កីឡាជាតិ
ជាតិ
បឹងកេត​ប៉ះ​ប៉ូលិស បៀ​ល​ប្រាយ​ជួប​ណាហ្គា វេ​ស្ទើ​ន​ទទួល​ថា​យ​ហ្គឺ​រ មុន​ស្វាយរៀង​ស្វាគមន៍​ក្រោ​ន
05, Aug 2015 , 12:57 pm        
រូបភាព
ខ្សែការពារ ឱ សោភ័ណ្ឌ របស់​ក្លិបខេមបូឌានថាយហ្គឺរ
ខ្សែការពារ ឱ សោភ័ណ្ឌ របស់​ក្លិបខេមបូឌានថាយហ្គឺរ
ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ ឈានដល់​ការប្រកួត​បញ្ចប់​ជើង​ទី១ហើយ​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ដោយមាន​ការប្រកួត៤គូ​នៅ​ថ្ងៃ​ពុធ។



នា​វេលា​ម៉ោង៣ និង៣០នាទី ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ​ដែល​យក​ទីលាន​ស្តា​ត​ចាស់​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​នោះ ត្រូវ​ស្វាគមន៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ បឹងកេត​អង្គរ​កំពុង​ឈរលើ​កំពូល​តារាង​ដោយ​នាំមុខ​ក្រុម​លេខ២ភ្នំពេញ​ក្រោ​ន២ពិន្ទុ ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ត្រូវ​ព្យាយាម​ចូលទៅក្នុង​តំបន់ Top 4។

នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី នា​វេលា​ម៉ោង៣ និង៣០នាទី ដូចគ្នា បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ត្រូវ​ប៉ះ​ជាមួយ​ណាហ្គា​វើ​ល។ ណាហ្គា​វើ​ល​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ៦ ខណៈ​បៀ​ល​ប្រាយ​ស្ថិតនៅ​លេខ៨ ដោយ​ខុសគ្នា២ពិន្ទុ។

រីឯ​នៅលើ​ទីលាន​វេ​ស្ទើ​ន​នា​វេលា​ម៉ោង៣ និង៣០នាទី​ដដែល ក្រុម​ម្ចាស់ផ្ទះ​ត្រូវ​ទទួល​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ។ វេ​ស្ទើ​ន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ៩ក្រោយ​ចាញ់ផ្ទួនៗ ខណៈ​ថា​យ​ហ្គឺ​រ ចង់បាន៣ពិន្ទុ​ដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ៣បណ្តោះអាសន្ន។

ដោយឡែក​នៅ​ម៉ោង៦ល្ងាច ស្វាយរៀង​ដែល​កំពុង​ឡើង​យីអ៊ុន ត្រូវ​ស្វាគមន៍​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោ​ន។ ស្វាយរៀង​កំពុង​ប្រទាញប្រទង់​ជាមួយ​ថា​យ​ហ្គឺ​រ និង​នគរបាលជាតិ នៅ​តំបន់ Top 4 ខណៈ​ភ្នំពេញ​ព្យាយាម​តាម​ប្រកៀក​បឹងកេត​នៅលើ​កំពូល​តារាង៕



Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com