ជាតិ
តម្លាភាពកម្ពុជាធ្វើសន្និសីទកាសែត ផ្តល់អនុសាសន៍​លើ​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦
05, Aug 2015 , 5:43 pm        
រូបភាព
នៅម៉ោង​១០​ព្រឹកថ្ងៃ​ព្រហស្បតិ៍ទី​៦​សីហានេះ អង្គការ​តម្លាភាព​កម្ពុជា​នឹង​រៀបចំ​សន្និសីទ​កាសែត​ស្តីពី​ការ​ឆ្លើយតប​នឹង​សំណើសុំ​អនុសាសន៍​ពី​អង្គការ​តម្លាភាព​កម្ពុជា​ទៅលើសេចក្តីព្រាង​ស្តីពី​បទបញ្ជា និងនីតិវិធី​ក្នុង​ការ​បោះឆ្នោត​ ដើម្បីរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ។



លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការ​តម្លាភាពកម្ពុជានឹង​ដឹកនាំ​សន្និសីទ​សារព័ត៌មាននោះ និង​ផ្តល់អនុសាសន៍​មួយចំនួន​ទៅ​ការ​ស្នើសុំរបស់​គណៈកម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោត៕



© រក្សាសិទ្ធិដោយ thmeythmey.com