ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថា លោក សម រង្ស៊ី បបួលលោកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២
13, Aug 2015 , 12:07 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ធ្លាប់បបួលរូបលោក ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីបង្ហាញឯកភាពជាតិរឹងមាំ និងការពារបូរណភាពទឹកដីប្រទេសកម្ពុជា ។ លោក ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលលោក សម រង្ស៊ី ចង់វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នេះ ដោយសារបញ្ហានេះជារឿងចាំបាច់។ ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីប្រគល់​​​​សញ្ញាបត្រ​​ដល់​​និស្សិត​​​សាកលវិទ្យាល័យ​​​ភ្នំពេញអន្តរជាតិ ​​នៅព្រឹកថ្ងៃព្រហស្បតិ៍​​នេះ នាវិទ្យាស្ថានជាតិអប់រំ។

​​

ប្រមុខរដ្ឋាភិបាល​ក៏បានដាក់ជាចម្ងល់ថា មូលហេតុបានជាមេដឹកនាំ​​​​គណបក្សសង្រ្គោះជាតិ ចង់ធ្វើវិសោធន​​កម្មរដ្ឋ​​ធម្មនុញ្ញ​​ តែមិនបាន​​​​​​ប្រាប់រឿង​​​​​​​នេះ​​​​​​ដល់តំណាងរាស្រ្ត​​​បក្ស​​​ខ្លួន បែជា​​​ឲ្យ​​ពួកគេ​​តែងតែ​​​​ចេញមកប្រឆាំង​​​​ជាមួយ​​​រដ្ឋាភិបាល។​​​​​​​
​​
សូមស្ដាប់សំឡេង៖

​​






© រក្សាសិទ្ធិដោយ thmeythmey.com