ជាតិ
សាធារណៈជន​អាច​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់«សិទ្ធិ​ទទួលបាន​ព័ត៌មាន»
20, Aug 2015 , 10:39 am        
រូបភាព
ក្រុមការងារ​បច្ចេកទេស​បាន​បន្ត​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២០ខែសីហា​នេះ​នៅ​ក្រសួង​ព័ត៌មាន ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​លោកស្រី Anne LEMAISTRE តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា។ ក្រុមការងារ​បាន​ពិភាក្សា​អំពី​ការពង្រីក​ការដាក់​ផ្សាយ​សេចក្តីព្រាងច្បាប់​នៅលើ​គេហទំព័រ www.a2i.info.gov.kh ដើម្បី​ទទួល​យោបល់​ពី​សាធារណៈជន លើ​មាត្រានីមួយៗ ខណៈដែល​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ជំពូក១ និង​ជំ​ពួក២ ។



សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​មាន៩ជំពូក ដែលមាន៣៤មាត្រា៕



Tag:
 សិទ្ធិទទួលបានព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com