កីឡាជាតិ
ជាតិ
កម្ពុជា​យកឈ្នះ​ប៊ូ​តាន់ ២-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិមុន​ប៉ះជប៉ុន​ ក្នុង World Cup
20, Aug 2015 , 8:25 pm        
រូបភាព
ដោយ: រួបរួម
រស់ សំអឿន នៃ​ក្លិប​បឹងកេត​អង្គរ និង កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​មួយគ្រា​ប់​នៃ​តង់នីមួយៗ​ដើម្បី​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៊ូ​តាន់ ២-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃទី២០ ខែសីហា នេះ។



កម្ពុជា និង​ប៊ូ​តាន់ សុទ្ធតែ​កាតា​ព្វ​កិច្ចរៀងៗនៅក្នុង​ការប្រកួត​ជម្រុះ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ ក្រុម​ទាំងពីរ​សុទ្ធ​បាន​បរាជ័យ​នា​ការប្រកួត​ពីរលើក​ដំបូង​នៅក្នុង​ពូ​ល។ នៅក្នុង​ពូ​ល E កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បាន​ចាញ់ សឹង្ហ​បុរី ៤-០ និង​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ។

នៅមុន​ការចេញ ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន នា​ថ្ងៃទី៣ ខែកញ្ញា ខាងមុខ លោក Lee Tae Hoon គ្រូបង្វឹក​កូរ៉េខាងត្បូង​ដែល​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​សារជាថ្មី​នោះ មាន​គម្រោង​ប្រកួត​មិត្តភាពជាមួយក្លិប​១របស់ថៃ និង​ប្រកួត​មិត្តភាព​​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ចុង​ខែសីហានេះ​៕





Tag:
 ជម្រើស​ជាតិ​កម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com