ជាតិ
អគ្គិភ័យ​ឆេះ​ផ្ទះ​ជាង៣០ខ្នង​នៅ​ខណ្ឌ​ច្បារអំពៅ ភាគច្រើន​ជា​ផ្ទះ​ជនជាតិ​វៀតណាម
25, Aug 2015 , 12:48 pm        
រូបភាព
អគ្គិភ័យ​នៅ​ខណ្ឌ​ច្បារអំពៅ បាន​ពន្លត់​ចប់​ទាំងស្រុង​ហើយ នៅ​ម៉ោងជាង១២ថ្ងៃ​ត្រង់នេះ ក្រោយពី​មានការ​អន្តរាគមន៍​ពី​រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ជាច្រើន​គ្រឿង។ អគ្គិភ័យ​នោះ បាន​ឆេះបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជាង៣០ខ្នង ហើយ​ភាគច្រើន​គឺជា​ផ្ទះ​ជនជាតិ​វៀតណាម។



តែ​យ៉ាងណា​រហូតមកដល់​នេះ គេ​មិនទាន់​អាច​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ នៃ​ការកើតឡើង​អគ្គិភ័យ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com