កីឡាជាតិ
ជាតិ
លោក គួច ម៉េង​លី តំណាង​ល្បុក្កតោ​កម្ពុជា​លើ​ឆាក​ជាតិ និង​អន្តរជាតិ
05, Sep 2015 , 8:23 am        
រូបភាព
លោកវេជ្ជបណ្ឌិត គួច ម៉េងលី
លោកវេជ្ជបណ្ឌិត គួច ម៉េងលី
លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធានកិត្តិយស​នៃ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា។ លោក គួច ម៉េង​លី គឺជា​ស្ថាបនិក​ប្រធាន​ក្រុម​ម​ប្រឹក្សា​ភិ​បាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mengly J. Quach Education Holdings។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី៥កញ្ញា លោក គួច ម៉េង​លី គឺជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដល់​ជ័យ​ភា​ភីក្នុង​ការប្រកួត​​កីឡា​ល្បុក្កតោ​ថ្នាក់ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។



លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​អះអាងថា វត្តមាន​លោក គួច ម៉េង​លី នៅក្នុង​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា នឹង​ជួយ​ជំរុញ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ល្បុក្កតោ​កម្ពុជា​ថែមទៀត។

«ជាមួយតួនាទី​ប្រធានកិត្តិយស​នេះ លោក គួច ម៉េង​លី នឹង​តំណាង​ឲ្យ​ល្បុក្កតោ​កម្ពុជា​នៅ​គ្រប់​វេទិកា​ជាតិ និង​អន្តរជាតិ។ លោក​នឹង​ជួយ​ស្វែងរក​ការគាំទ្រ​នានា​ដើម្បី​អភិវឌ្ឍន៍​ល្បុក្កតោ​កម្ពុជា។ វត្តមាន​របស់លោក​គឺជា​ជំហរ​មួយ​របស់​សហព័ន្ធ​យើង»។ នេះ​គឺជា​ការពន្យល់​របស់លោក វ៉ា​ត់ ចំរើន មុន​លោក​បញ្ជាក់​បន្ថែមថា លោក គួច ម៉េង​លី នឹង​ជួយ​រៀបចំ​ការងាររដ្ឋបាល​បន្ថែមទៀត ព្រមទាំង​ឯកសារ​ល្បុក្កតោ​ជាមួយ​គ្រូបង្វឹក។

លោក គួច ម៉េង​លី ត្រូវបាន​មហាជន និង​អ្នកជំនួញ​ទទួលស្គាល់​ខ្លាំង​ក្នុង​វិស័យ​អប់រំ​តាមរយៈ​សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ហើយ​ក៏បាន​បង្កើត​កម្ម​វិធី​មនុស្សធម៌​ជាច្រើន​ទៀត​តាមរយៈ Mengly J. Quach Foundation និង Mengly J. Quach Peace Prize ជាដើម។




Tag:
 គួច ម៉េងលី
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com