ជាតិ
អ្នករាយការណ៍​ពិសេស​ថ្មី​របស់ UN ជួប​លោក ហ៊ុន សែន ពិភាក្សា​ពី​តួនាទី​ខ្លួន
21, Sep 2015 , 12:47 pm        
រូបភាព
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូ​ណា ស្ម៊ី​ត ជួប​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា​នេះ នា​វិមាន​សន្តិភាព ដើម្បី​ពិភាក្សាគ្នា​អំពី​តួនាទី​របស់ខ្លួន​ក្នុង​អាណត្តិ​ដែល​ត្រូវបំពេញ​ក្នុងប្រទេស​កម្ពុជា។



លោកស្រី រ៉ូ​ណា ស្ម៊ី​ត ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦ឆ្នាំ នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក នៅក្នុង​ប្រទេស​កម្ពុជា រយៈពេល៩ថ្ងៃ ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១។ក្នុងឱកាស​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោកស្រី Rhona Smith នឹងធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ម៉ោង ៣រសៀល ថ្ងៃទី២៤ កញ្ញា នៅ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (OHCHR) ផ្ទះ​លេខ១០ ផ្លូវ​លេខ ៣០២ សង្កាត់​បឹង​កេងកង​ទី១ រាជធានី​ភ្នំពេញ៕





© រក្សាសិទ្ធិដោយ thmeythmey.com