ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា២ នៅ​អង្គការសហប្រជាជាតិ​នៅ​ចុង​សប្តាហ៍​នេះ
21, Sep 2015 , 6:44 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន
ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក ហ៊ុន សែន នឹង​ត្រូវការ​ថ្លែងការណ៍​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​នៅលើ​វេទិកា​អង្គការសហប្រជាជាតិ ក្នុងឱកាស​ដែល​លោក​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ ។ កិច្ចប្រជុំ​កំពូល​នេះ​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ញូយ៉ក​ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៧កញ្ញា​នេះ។



តាម​គម្រោង​លោកនាយក​រដ្ឋមន្ត្រី​នឹងត្រូវ​ថ្លែង​សុន្ទរកថា​ទីមួយ​នៅ​ថ្ងៃ​សៅរ៍​ទី២៦កញ្ញា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ និង​សុន្ទរកថា​មួយទៀត​នៅ​ថ្ងៃទី២៧កញ្ញា ស្តីពី​សមភាព​យេនឌ័រ និង​ការលើកកម្ពស់​ស្ត្រី៖ ការប្តេជ្ញាចិត្ត​ឆ្ពោះទៅរក​វិធានការ។

កម្មវិធី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នេះ​ត្រូវបាន​ផ្សាយ​ឲ្យ​ដឹង​ដោយ​សេចក្តីប្រកាស​ព័ត៌មាន​នៃ ក្រសួងការបរទេស​ក​ម្ពុ​ជា​ដែល​បញ្ជាក់​បន្ថែមថា លោក ហ៊ុន សែន ក៏មាន​គម្រោង​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ៕



Tag:
 ហ៊ុន សែន
  អង្គការ​សហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com