ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា អ្នក​និយាយ​ថា​CNRP​ឈ្នះមានសង្គ្រាម អ្នកនោះនៅជាប់​អនុ​ស្សាវរីយ៍​ពីខ្មែរក្រហម
02, Oct 2015 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី បានបកស្រាយជាថ្មីម្តងទៀតឆ្លើយតប​នឹងអ្នកដែល​និយាយថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងមានសង្គ្រាមកើតឡើង។ លោក សម រង្ស៊ី បាននិយាយមិនញញើតថា​ អ្នកដែលនិយាយបែបនេះ គឺដោយសារ​អ្នក​នោះនៅជាប់អនុស្សាវរីយ៍ពីខ្មែរក្រហមមក។



លោក សម រង្ស៊ី បញ្ជាក់ដូច្នេះថា៖« អ្នកដែលថា បក្សសង្គ្រោះជាតិឈ្នះ មានសង្គ្រាម គឺអ្នកនោះ នៅមានអនុស្សាវរីយ៍​ពី​ខ្មែរក្រហមមក...។ ខ្ញុំបាន​រៀន​សូត្រជ្រៅជ្រះ​ពីលទ្ធិ​ប្រជាធិបតេយ្យ ខ្ញុំមិនស្អប់អ្នក​មាននោះទេ....។ អ្នកមានណាដែលរក​ស៊ីត្រឹមត្រូវ​ យើងគោរព​និងយក​ជាគំរូ»។ លោក សម រង្ស៊ី និយាយដូច្នេះនៅក្នុងសិក្ខា​សាលាស្តីពី ដំណើរឆ្ពោះទៅ​រកការបោះឆ្នោត ដើម្បីនាំមក​នូវ​ការ​ផ្លាស់​ប្តូរ ដែលរៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅសណ្ឋាគារអ៊ឹមភឺរៀល។ 

ស្តាប់​សំឡេង​លោក  សម រង្ស៊ី៖


Tag:
 លោក សម រង្ស៊ី
 លោក ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com