ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «នីតិសាស្ត្រ » សិក្សា​ថ្នាក់​ឧត្ដមសិក្សា
14, Oct 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​នីតិសាស្ត្រ ដូចខាងក្រោម៖



ដើម្បី​សិក្សា​ជំនាញ​នីតិសាស្ត្រ យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​ប្រវត្តិវិទ្យា និង​សីលធម៌​ពលរដ្ឋ​វិជ្ជា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៤៦.៥ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទូទៅ​អំពី​ច្បាប់ យល់ដឹង​ពី​ទ្រឹស្ដី​ច្បាប់​ជា​មូលដ្ឋាន ទ្រឹស្ដី​ជំនាញ យល់ដឹង​ពី​ការងារ​ប្រតិបត្តិ និង​សីលធម៌ និង​អាច​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់។

និស្សិត​ដែល​សិក្សា​ជំនាញ​នីតិសាស្ត្រ ឬ​បរិញ្ញាបត្រ​នីតិសាស្ត្រ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព ឬ​មុខនាទី​នៅ​គ្រប់​ក្រសួង​ជំនាញ ស្ថាប័ន​តុលាការ (ចៅក្រម មេធាវី ក្រឡាបញ្ជី សា​ការី)។ ធ្វើ​នៅ​ក្រុមហ៊ុន​មេធាវី​ឯ​ឝ​ជន អង្គការ​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ​នានា ក្រុមហ៊ុន​ឯកជន និង​អន្តរជាតិ។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។



© រក្សាសិទ្ធិដោយ thmeythmey.com