ជាតិ
សង្គមជាតិ
ឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​លោក ហុង សុខ​ហួរ
04, Nov 2015 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ថ្ងៃត្រង់ ថ្ងៃទី៤ វិច្ឆិកា​នេះ សាលាឧទ្ធរណ៍​បានសម្រេច​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​ឯកសារ​នៃ​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។



មេធាវី​លោក ជូ​ង ជូ​ងី បានបញ្ជាក់ បន្ទាប់ពី​តុលាការ​ប្រកាស​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​ នៅថ្ងៃទី៤ វិច្ឆិកា​នេះ ថា លោកនឹង​ពិភាក្សា​ជាមួយ​កូនក្តី បន្ត​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល នៅ​សប្តាហ៍​ក្រោយ​ទៀត។ លោក​ចាត់ទុកថា សេចក្តីសម្រេច​នេះ គឺ​អយុត្តិធម៌​សម្រាប់ កូនក្តី​លោក គឺ​លោក ហុង សុខ​ហួរ។

លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ សមាជិក​ព្រឹទ្ធ សភា​គណបក្សប្រឆាំង​លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ចោទប្រកាន់ ៣ករណី គឺ បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ប្រសិនបើ​តុលាការ​រកឃើញ​ពិរុទ្ធភាព​នោះ លោក ហុង សុខ​ហួរ អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី ៥ ទៅ ១០ឆ្នាំ៕



Tag:
 តុលាការ
  ហុង សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com