អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មនុស្ស​១៦​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ New Orleans
23, Nov 2015 , 3:46 pm        
រូបភាព
 
​មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​របួស​ក្នុងការ​បាញ់ប្រហារ​មួយ​រវាង​មនុស្ស​ពីរ​ក្រុម​នៅក្នុង​ឩ​ទ្យា​នទី​ក្រុង New Orleans នៃ​រដ្ឋ Louisiana របស់​សហរដ្ឋអាមេរិក​។ មិនមាន​សេចក្ដី​រាយ​ការ​ណ៏​នៃ​ចំនួន​មនុស្ស​ស្លាប់​នោះទេ ហើយ​មូលហេតុ​នៅ​ពីក្រោយ​ក៏​មិនទាន់​ដឹង​ដែរ​។​

 
​មានការ​បាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅឯ​ឩ​ទ្យា​ន Bunny Friend Park ទៅលើ​មនុស្ស​មួយក្រុម​ដែល​កំពុងតែ​កំសាន្ត​នៅ​ទីនោះ​ដែរ​។ បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ មាន​មនុស្ស​ចំនួន​២​ក្រុម​បាន​បាញ់ប្រហារ​គ្នា ហើយក៏​បាន​ចាក​ចេញពី​ទីនោះ​នៅពេល​បន្ទាប់មក​។ ហើយ​ក្រោយ​ការបាញ់ប្រហារ ជនរងគ្រោះ​១០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​។​
 
​ជាមួយគ្នា​នោះ កាសែត The Times-Picayune បាន​ដកស្រង់​សំដី​របស់លោក Michael Harrison មន្ត្រីប៉ូលិស​ប្រចាំ​ទីក្រុង New Orleans ថា មាន​ជាម​នុស្ស​ច្រើន​បាន​បើក​ការវាយប្រហារ​ទៅលើ​ហ្វូងមនុស្ស​ដែល​កំពុងតែ​កំសាន្ត​ក្នុង​ឩ​ទ្យា​ន​។ លោក​បន្ថែមថា មិនមាន​អ្នករងរបួស​ក្នុងការ​វាយប្រហារ​នោះទេ​។​
 
​សាក្សី​ផ្សេងទៀត​បាន​បញ្ជាក់ដែរថា ពួកគេ​បានឃើញ​បុរស​ម្នាក់​កាន់​កាំភ្លើង និង​បាន​បាញ់ ទៅលើ​មនុស្ស​មួយក្រុម​ទៀត ហើយក៏​បាន​រត់​ចេញទៅ ហើយ​ពួកគេ​ក៏បាន​លឺ​សំឡេង​កាំភ្លើង​ចេញពី​ហ្វូងមនុស្ស​វិញ​ដែរ​។ យ៉ាងណាក៏ដោយ ភ្លាមៗ​នោះ​មិនមាន​ការចាប់ខ្លួន​ជន​បាញ់ប្រហារ​នេះឡើយ​។ 
 
​គេ​មិនទាន់​ច្បាស់​ទេ​ថា អ្វីដែល​នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ តែ​នៅពេល​សួរថា ជា​អំពើ​របស់​ក្រុម​ជន​អន្ធពាល​ឬ​យ៉ាងណា​នោះ អ្នកនាំពាក្យ​មន្ត្រីប៉ូលិស New Orleans ថា​វា​ឆាប់​ពេក​ចំពោះ​ការសន្និដ្ឋាន​ទាំងនោះ​។ តែបើ​យោងតាម​សំដី​ជនរងគ្រោះ គឺមាន​មនុស្ស​២​ក្រុម​ផ្សេងគ្នា​៕ 
 

Tag:
 New Orleans
© រក្សាសិទ្ធិដោយ thmeythmey.com