អត្ថបទពាណិជ្ជកម្ម
EFG ផ្តល់​រង្វាន់​ទិញ​មួយ​ថែម​មួយ ក្នុងឱកាស​ខួប ១០ ឆ្នាំ​របស់ The Pizza Company
29, Nov 2015 , 12:06 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖  ដើម្បី​អបអរសាទរ​ពិធី​គំរប់​ខួប ១០​ឆ្នាំ របស់ ដឹ ភី​ហ្សា​ខម​ផេ​នី (The Pizza Company) ក្រុមហ៊ុន EFG ផ្តល់ជូន​ទិញ​មួយ​ថែម​មួយ ដែល​ធ្វើឡើង​សម្រាប់តែ​សាខា ផ្សារ​សូរិយា​តែប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី ៤​ខែធ្នូ ឆ្នាំ ២០១៥​។ 
​ដើម្បី​ថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ The Pizza Company អស់​រយៈពេល​១០​ឆ្នាំ កន្លងមក នឹង​អតិថិជន​ដែរ​មិន​ធ្លាប់​សាក​រសជាតិ ភី​ហ្សា​ពីមុនមក ដើម្បី​បានមក​ពិសា​រសជាតិ​ភី​ហ្សា​ឈ្ងុយឆ្ងាញ់ នឹង​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​ជួបជុំ ជាមួយ​មិត្ត​ភ័​ត្ត​ដើម្បី  កំសាន្ត​សប្បាយ នៅក្នុង​ហាង ជាដើម​។​
 
​ក្នុងប្រទេស​កម្ពុជា​ភោ​យ​ជនី​ដ្ឋា​ន ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា មាន​ចំនួន​១៧ ហាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ទាំង​នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុង​សៀមរាប និង​ក្នុង​ទីក្រុង​ភ្នំពេញ​។​
 
​គួ​បញ្ចា​ក់ថា ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែ​ឈានមុខ​គេ​ទាំង​រស់ជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ នឹងមាន​សាខា​ច្រើន​នៅ​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ។ EFG ក៏​ទទួលបាន​សិទ្ធិ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខូ​ស្តា ខូ​ហ្វី ( Costa Coffee) ប៊ី​ប៊ី​ឃ្យូ ឈិ​ក​ខិ​ន​(BBQ Chicken) ស្វិ​ន​សិន (Sweensen’s) និង ដេ​រី ឃ្វី​ន (Dairy Queen)​។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ EFG នឹងធ្វើ​ការបើក​ហាង​នុំ​ដូ​ណាត់ គ្រី​ស​ស្ពី​ក្រី​ម (Krispy Kreme) ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក​៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com