ប្លែកៗ
អន្តរជាតិ
កាលពី​ឆ្នាំ​១៩៩៦ គ្រូទាយ​ពិការភ្នែក​ប៊ុល​ហ្ការី​ម្នា​ក់ថា នឹងមាន​សង្គ្រាម​សាសនា​នៅ​ឆ្នាំ​២០១៦
15, Apr 2016 , 4:39 pm        
រូបភាព
ដោយ: ធីតា
​លោកយាយ Bada Vanga ជនជាតិ​ប៊ុល​ហ្ការី​ដែល​បាន​បាត់​បង់ជីវិត​កាលពី ២០ ឆ្នាំមុន បាន​ព្រមាន​ពី​ការរីក​រាលដាល​នៃ​ក្រុម​ជ្រុលនិយម ហើយ​ទស្សន៍ទាយ​ថា « សង្គ្រាម​ដ៏​ធំ​មួយ​នៃ​សាសនា » នឹង​កើនឡើង​នា​ឆ្នាំ ២០១៦ នេះ​។



​គ្រូទាយ​រូបនេះ​បាន​ស្លាប់​កាលពី​ឆ្នាំ ១៩៩៦ ក្នុង​អាយុ ៨៥ ឆ្នាំ​។ គាត់​ត្រូវគេ​ជឿជាក់ថា​មាន​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ ដោយសារតែ​គាត់​អាច​មើលឃើញ​ពី​អនាគតកាល ហើយ​ការ​ទស្សន៍ទាយ​របស់គាត់​ក្លាយទៅជា​ការពិត​រហូត​ដល់​ជាង ៨៥ ភាគរយ​។​

 គាត់​បាន​ប្រ​មើ​មើ​លពី « សង្គ្រាម​សាសនា​ដ៏​ធំ​មួយ​» ដែល​ចាប់​ផ្តើមឡើង​នៅ​ឆ្នាំ ២០១០ ក្នុងប្រទេស​ស៊ី​រី រួច​នឹង​បញ្ចប់​ទៅនា​ឆ្នាំ ២០៤៣ ដោយ​ការបង្កើត​រដ្ឋ​មួយ​នៅ​ទ្វីបអឺរ៉ុប នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ News.com.au ។ លោកយាយ​បាន​ទាយ​ទៀតថា ទ្វីបអឺរ៉ុប​នឹង​លែងមាន​តទៅទៀត​នៅ​ចុងឆ្នាំ ២០១៦ ហើយ​ទ្វីប​នេះ​នឹង​ក្លាយទៅជា​កន្លែង​ដែល​គេបោះបង់​ចោល​។ ក្រុម​ភេរ​វករ​ជ្រុលនិយម ISIS នឹង​ប្រើប្រាស់​អាវុធ​គីមី​ទប់​ទល់នឹង​ប្រទេស​នៅ​អឺរ៉ុប​។​

​កាលពី​ទសវត្សរ៍​ឆ្នាំ ៥០ លោកយាយ​បាន​ទស្សន៍ទាយ​ពី​ការឡើង​កម្តៅ​ផែនដី និង​បាតុភូត​រលក​យក្ស​ស៊ូ​ណា​ម៉ិ​ឆ្នាំ ២០០៤ ។ នៅ​ឆ្នាំ ១៩៨៩ គាត់​បាន​ប្រាប់​ដល់​បណ្តាជន​អាមេរិកាំង​ថា នឹងមាន​បក្សី​ស្លាប​ដែក​ពីរ​ធ្វើការ​វាយប្រហារ ហើយ​នៅ​ទីបំផុត អំពើ​ភេរវកម្ម​ក៏បាន​កើតឡើង​នៅ​ថ្ងៃ ៩ វិច្ឆិកា លើ​អគារ Twin Towers ។  មិនតែប៉ុណ្ណោះ គាត់​បាន​ទាយ​ទៀតថា ប្រធានាធិបតី​ជំនា​ន់ទី ៤៤ របស់​សហរដ្ឋអាមេរិក គឺជា​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ (​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​) ហើយ​ប្រធានាធិបតី​នេះ​គឺជា​ប្រធានាធិបតី​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com