ជាតិ
សុខភាព
លោក ម៉ម ប៊ុនហេង អំពាវនាវ​ឲ្យ​ឈប់​ផឹក​ស្រាស​-​ស្រាថ្នាំ​ដែល​គ្មាន​ការត្រួតពិនិត្យ​
13, Dec 2015 , 6:00 pm        
រូបភាព
ដោយ:

​រហូតមកដល់​ថ្ងៃទី​១២ ធ្នូ​ម្សិលមិញ ពលរដ្ឋ​នៅ​ខេត្តក្រចេះ​ដែល​ពុល​ស្រាស និង​ស្រាថ្នាំ និង​ការបរិភោគ​សាច់​ឆ្កែ​កើនឡើង​ដល់​១៥៧​នាក់ ក្នុងនោះ​មាន​១៣​នាក់​បាន​ស្លាប់​។ ក្រោយ​មាន​ករណីនេះ​ផ្ទុះឡើង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បិ​រ​ភោគ​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការបរិភោគ​សាច់សត្វ​ដែល​ឈឺ ឬ​ងាប់​។​



​ចាប់តាំងពី​ហេតុការណ៍​សង្ស័យ​ពុល​ស្រា​កើតឡើង​នៅ​ថ្ងៃទី​១៩-២៣ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១២ ខែធ្នូ នេះ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ និង​ក្រសួង​សុខ​ភិ​បាល បាន​តាមដាន និង​ចាត់វិធានការ​ជា​បន្តបន្ទាប់ ក្រោយពី​មាន​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​ពុល​ស្រា​កើន​ឡើងដល់​១៥៧​នាក់ ស្រី​៩​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​១៣​នាក់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៣ ធ្នូ​នេះ បានសរសេរថា លទ្ធផល​វិភាគ​សំណាក​ស្រាស ដែល​ទទួលបាន​ពី​កន្លែងកើតហេតុ​របស់​ម​ន្ទីរ​ពិសោធន៍​ជាតិ​នៃ​ក្រសួង​សុខា​ពិ​បាល​បាន​រកឃើញថា ស្រាស និង​ស្រាថ្នាំ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ពិសារ​ក្នុង​តំបន់​ដែល​កើត​ហេតុនេះ មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ស្លាប់​។ ករណី​ពុល​ស្រា​ដោយសារ​ជាតិ​មេ​តា​ណុល ដែលមាន​នៅក្នុង​ស្រា​លើសពី​កម្រិត​ធម្មតា (០.១៥%) អាច​បណ្តាល​ឲ្យ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិ​វដ្ត​ទៅ​ស្លាប់​បាន​៕


Tag:
 ម៉ម ប៊ុនហេង​
  ស្រាស​-​ស្រាថ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com