ព័ត៍មានសុខភាព
មិន​នឹកស្មានថា ផ្សែង​ទៀន​ គ្រោះថ្នាក់​ជាង ផ្សែង​បារី​ ទៅទៀត​
16, Dec 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ទៀន​ក្រអូប ត្រូវបាន​មនុស្ស​ភាគច្រើន យកទៅ​ដុត​ក្នុង​បន្ទប់​គេង បន្ទប់ធ្វើការ ឬ​កន្លែង​កំសាន្ត​នានា​ជាដើម​។ ទៀន​ក្រអូប​មួយចំនួន មាន​លក្ខណៈ​ជា​ទឹក ឯ​ខ្លះទៀត ជា​ដុំ​រឹង ដែល​គេ​ប្រើ​ពន្លឺភ្លើង ដើម្បី​ដុត​វា​ឲ្យ​ចេញ​ក្លិនក្រអូប​។​


 
​ក្រៅពី​ទៀន​ក្រអូប មនុស្ស​ភាគច្រើន នឹង​ប្រើ​ទៀន​ធម្មតា ដើម្បី​អុច​ក្នុង​ពិធី​ខូ​ប​កំណើត ឬ​បុណ្យ​សាសន៍​ផ្សេងៗ​។​
​មនុស្ស​គ្រប់គ្នា ខ្លាច​ផ្សែង​បារី ចុះ​ផ្សែង​ទៀន​វិញ​? អ្នក​ធ្លាប់​គិតដល់​ទេ​? អត់​ទេ​! អ្នក​មិនដែល​គិតថា ផ្សែង​ទៀន បង្ក​គ្រោះថ្នាក់​ជាច្រើន ចំពោះ​មនុស្ស​ទេ ពិសេស កូនក្មេង​តូចៗ​។​
 
​ផ្សែង​ទៀន​ភាគច្រើន មាន​សារ​ធាតុគីមី​ពុល ដូចគ្នា​ទៅនឹង​ផ្សែង​បារី​អញ្ចឹង​។ នៅក្នុង​ប្រេង​សម្រាប់ធ្វើ​ទៀន មាន​ជាតិពុល​យ៉ាងហោចណាស់ ក៏ ២០ ប្រភេទ​ដែរ ដូចជា trichloroethane, acetone, xylene, phenol, cresol, chlorobenzene​។​ល​។ សារធាតុ​ទាំងនេះ អាច​បង្ក​ជា​ជំងឺមហារីក ជំងឺ​សួត ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត ដល់​សរីរាង្គ​ផ្សេងៗ​ទៀតផង​ដែរ​។ ក្លិនក្រអូប ដែល​បន្ថែម​ទៅក្នុង​ទៀន រឹតតែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង ចំពោះ​សុខភាព​។​
 
​ក្លិនក្រអូប​ដែល​ចេញពី​ក្នុង​ទៀន ពោរពេញ​ទៅដោយ​សារធាតុពុល ដែល​អ្នកមើល​មិនឃើញ មិន​ធ្លាប់​ដឹង ឬ​មិន​ធ្លាប់​គិតថា​មាន​ឡើយ​។ ពេល​អ្នក​ស្រូប​ចូល ដោយ​មិនដឹង​ខ្លួន ឬ​ចូលចិត្ត​ធ្វើបែបនេះ វា​កាន់តែ​គ្រោះថ្នាក់ ជាង​ការ​ហិត​ផ្សែង​បារី​ទៅទៀត​។ ដូច្នេះ អ្នក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​ទៀន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com