ជាតិ
សុវត្តិភាព ចរាចរណ៍
ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នឹងត្រូវ​ផាកពិន័យ​១៥០០០​រៀល​
30, Dec 2015 , 4:59 pm        
រូបភាព
រូបថតហ្វេសប៊ុក
រូបថតហ្វេសប៊ុក
ដោយ: ថ្មីៗ
​ស្ទើរ​គ្រប់​ពលរដ្ឋ​ទាំងអស់ អ្នក​រួម​ដំណើរ​ពីក្រោយ​អ្នកបើកបរ​ម៉ូតូភាគច្រើន ​មិនបាន​ពាក់មួក​សុវត្ថិភាព​នោះឡើយ​។ ប៉ុន្តែ​ទម្លាប់​មិន​ពាក់មួក​នេះ មិនអាច​បន្តបាន​ទៀតឡើយ ដោយសារតែ​ការ​រឹតបន្តឹង​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី រួមទាំង​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​។



​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ មួកសុវត្ថិភាព​នោះ នឹង​ក្លាយជា​វត្ថុ​ការពារ​សំខាន់​ ​សម្រាប់​អ្នកបើកបរ​នឹង​អ្នករួមដំណើរ​គ្រប់រូប រួមទាំងកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ ដោយសារ​ច្បាប់​តម្រូវ​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំងអស់ ​ពាក់មួក​សុវត្ថិភាព​។ បើមិនពាក់មួកសុវត្ថិភាព​ទេ ​ពួកគេ​នឹង​ទទួលរង​ការពិន័យ ​ពី​នគរបាល​ចរាចរណ៍​ជាក់​ជាមិនខាន​។

​ត្រង់ចំណុច​៨​នៃ​មាត្រា​៨ ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចែងថា អ្នកបើកបរ​ទោចក្រយានយន្ត និង​អ្នករួមដំណើរ ព្រមទាំង​កុមារ​ដែលមាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ អ្នកបើកបរ​ត្រីចក្រយានយន្ត និង​អ្នកបើកបរ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។​

​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែកក្កដា អ្នកបើកបរ និង​អ្នករួមដំណើរ​រាប់​ចាប់ពី​កុមារ​អាយុ ៣​ឆ្នាំ​ឡើងទៅ រួមទាំង​ព្រះសង្ឃ​ផង ដែល​មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់​មិន​ត្រឹមត្រូវ នឹងត្រូវ​ផាកពិន័យ​ចំនួន ១៥.០០០​រៀល៕


Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com