ព័ត៍មានសុខភាព
សុខភាព៖ កង្វះ​វីតាមីន D ទើប​ធ្វើឱ្យ​គ្មាន​អារម្មណ៍​រឿង​លើ​គ្រែ​
08, Feb 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​របស់​យើង​ម្នាក់ៗ​ទទួលបាន​វីតាមីន D ៨០​ភាគរយ​ពី​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ ក្នុងនោះ​លិង្គ​ក៏ត្រូវ​ការ​វា​ដែរ​។ តាម​ការសិក្សា​មួយ​បានឱ្យដឹងថា ការ​កង្វះ​វីតាមីន D ប្រហែលជា​នាំឱ្យ​ខ្សោយ​ខាង​ការងារ​លើ​គ្រែ ឬ​លិង្គ​មិនអាច​ឡើង​រឹង​បាន​។ តាមពិត កាំរស្មី​ពន្លឺព្រះអាទិត្យ និង​ការ​បឺត​ស្រូប​វីតាមីន D គឺជា​រឿង​សំខាន់​មួយ​ដើម្បី​ទទួលបាន​ចំណង់​ផ្លូវភេទ​ខ្ពស់​។ ការ​កង្វះ​វីតាមីន D ក៏​អាច​នាំឱ្យ​គ្មាន​កូន​បានដែរ​។ ចាប់តាំងពី​លិង្គ​មិនអាច​ឡើង​រឹង​គឺជា​ជំងឺ​សរសៃឈាម​មក រឿង​គ្រប់យ៉ាង​ដែល​អាច​ត្រឡប់​ទៅ​ភាព​ដើម​វិញ ឬ​បង្ការ​ការខូចខាត​សរសៃឈាម​បាន​នោះ វា​អាច​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​អាកា​រៈ​លិង្គ​មិន​ឡើង​រឹង​បាន​។

 
​ហេតុអ្វី​បានជា​វីតាមីន D មាន​សារៈសំខាន់​?
​ជំងឺ​លើស​សម្ពាធ​ឈាម ន​ងិ​ជំងឺ​បេះដូង​សរសៃឈាម​គឺជា​ហេតុផល​ញឹកញាប់​មួយ​ដែលនាំឱ្យ​លិង្គ​មិនអាច​ឡើង​រឹង​បាន​។ ចាប់តាំងពី​ជំងឺ​លើស​សម្ពាធ​ឈ​នាំឱ្យ​ខូចខាត​ដល់​សរសៃឈាម​មក ការ​ប្រឈម​នឹង​អាកា​រៈ​លិង្គ​មិន​ឡើង​រឹង​ឃើញថា​កើនឡើង​យ៉ាងខ្ពស់​លើ​អ្នកជំងឺ​នេះ​តែម្តង​។ ថ្នាំ​បំប៉ន​វីតាមីន D ឬ​ការទទួលបាន​វី​ធម្មជាតិ​អាច​ការពារ​ការខូចខាត​សរសៃឈាម​បាន ដូច្នេះ​វា​ក៏​អាច​បង្ការ​អាកា​រៈ​លិង្គ​មិន​ព្រម​ងើប​នៅ​វ័យក្មេង​បានដែរ​។ សារធាតុ​សម្គាល់ការ​រ​លាក C-reactive Protein (CRP) នឹង​ឡើង​ខ្ពស់​ចំពោះ​អ្នកជំងឺ​ដែលមាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ ដូច្នេះហើយ ដើម្បី​បង្ការ​ភាព​ងាប់​លិង្គ អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការ​រលាក​ឱ្យបាន​។ តាម​ការសិក្សា​បានឱ្យដឹងថា វីតាមីន D ជួយ​កាត់បន្ថយ​ចំនួន CRP បាន ដូច្នេះ​វា​ក៏​គ្រប់គ្រង​ដំណើរការ​នៃ​ការ​លិង្គ​មិន​ឡើង​រឹង​បានដែរ​។​
 
​ការសិក្សា​ផ្សេងទៀត​បាន​រកឃើញ​ទៀតថា ខណៈពេល​ដែលមាន​មូលហេតុ​ជាច្រើន​នៃ​អាកា​រៈ​លិង្គ​មិន​ឡើង​រឹង​ដូចជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់​ជា​រា ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម ការ​ធាត់​ជ្រុល ជំងឺ Parkinson នោះ តែ​អាកា​រៈ​ជំងឺ​ទាំងអស់នេះ​ក៏​សុទ្ធសឹងតែ​ទាក់ទង​នឹង​ការ​កង្វះ​វីតាមីន D ទាំងអស់​។ ដូច្នេះហើយ ការពង្រឹង​កម្រិត​នៃ​វីតាមីន D ប្រហែលជា​ជួយ​បង្ការ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​លើ​អ្នកជំងឺ​ខាងលើនេះ​បាន​។ ការ​បឺត​ស្រូប​វីតាមីន D ពី​ធម្មជាតិ ឬ​ប្រើ​ថ្នាំ​បំប៉នបន្ថែម​បាន​គ្រប់គ្រាន់ ពិ​ជា​អាច​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​ឡើងវិញ​បាន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com