អត្ថបទពាណិជ្ជកម្ម
កម្មវិធី​កម្មសិក្សា​អន្តរជាតិ អេស ស៊ី ជី ឆ្នាំ​២០១៦ ចាប់ផ្តើម​ទទួល​ពាក្យ​ហើយ​
16, Feb 2016 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​ប្រកបដោយ​និរន្តរភាព​ឈានមុខ​គេ​មួយ​នៅ​អាស៊ាន បានប្រកាស​ចាប់ផ្តើមកម្មវិធី​កម្មសិក្សា​អន្តរជាតិ អេស ស៊ី ជី ឆ្នាំ​២០១៦ (SCG International Internship Program 2016) ដែលជា​កម្មវិធី​ចុះ​កម្មសិក្សា​ជា​លក្ខណៈ​អន្តរជាតិ រយៈពេល​មួយខែទៅកាន់​ប្រទេស​ថៃ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន អេស ស៊ី ជី សម្រាប់​និស្សិត​ឆ្នាំ​ទី​៣ ដល់​ឆ្នាំ​ទី​៥ ដែល​កំពុង​សិក្សា​មុខវិជ្ជា​មួយចំនួន។​

​កម្មវិធី​នេះ​ជា​ផ្នែក​មួយនៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន អេស ស៊ី ជី ក្នុងការ​លើកកម្ពស់​កា​រ​អប់រំ​ថា្នក់​ឧ​ត្ត​ម​សិក្សា​នៅក្នុង​តំបន់​អាស៊ាន តាមរយៈ​ការផ្តល់​ឱកាស​សម្រាប់​និស្សិត​សាកលវិទ្យាល័យ ទទួលបាន​បទពិសោធ​ន៍​ការងារ និង​ការបណ្តុះបណ្តាល​នៅ​ក្រុមហ៊ុន អេស ស៊ី ជី ប្រទេស​ថៃ ក៏ដូចជា​ទទួលបាន​ឱកាស​ហាត់ពត់​ខ្លួន​នៅក្នុង​កម្មវិធី​អន្តរជាតិ​មួយ ។​

​លោកស្រី Paravee Tumrongsiskul ប្រធាន​ផ្នែក​ធនធានមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន អេស ស៊ី ជី បាន​និយាយថា៖«​ប្រសិនបើ​អ្នកមាន​ឆន្ទៈ និង​ភាពស្វិតស្វាញ ក្នុងការ​សិក្សា ក៏ដូចជា​មានបំណង​ចង់​អភិវឌ្ឍន៍​ខ្លួន​សម្រាប់​អាជីព​នាពេល​អនាគត អ្នក​គួរតែ​សាកល្បង​ដាក់ពាក្យ​ចូលរួម​ក្នុងកម្មវិធី​កម្មសិក្សា​អន្តរជាតិ អេស ស៊ី ជី»។ អ្នកនឹង​ទទួលបាន​បទពិសោធន៍​ការងារ​ជាក់ស្តែង ស្វែងយល់​ពី​វប្បធម៌​ការងារ​ក្នុងប្រទេស​ដ៏​ទៃ និង​ភ្ជាប់​មិត្តភាព​ជាមួយ​និស្សិត​អន្តរជាតិ​ផ្សេងទៀត ដែល​សុទ្ធតែជា​កត្តា​គន្លឹះ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​នាពេល​អនាគត ជាពិសេស​នៅក្នុង​ទីផ្សារការងារ​ទំនើប ដែលមាន​ការប្រកួតប្រជែង​ខ្ពស់។​

​យោងតាម​ក្រុមហ៊ុន អេស ស៊ី ជី កម្មវិធី​កម្មសិក្សា​អន្តរជាតិ អេស ស៊ី ជី ឆ្នាំ​២០១៦  នឹង​ជ្រើសរើស​និស្សិត​កម្មសិក្សា​សរុប​ចំនួន ៤០​នាក់ ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥ គឺកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន។ និស្សិត​កម្មសិក្សា​ដែល​ត្រូវបាន​ជ្រើស និង​ទទួលបាន​សំបុត្រ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ការផ្គត់ផ្គង់​អាហារ និង​ការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ ការចូលរួម​ក្នុង​កម្មវិធី​បណ្តុះ​បណ្តា​ពិសេស ការចូលរួម​ក្នុង​សកម្មភាព​សង្គម​របស់​ក្រុមហ៊ុន អេស ស៊ី ជី ឱកាស​ដើរ​ទស្សនា​កម្សាន្ត​ក្នុងប្រទេស​ថៃ និង​វិញ្ញាបនបត្រ​បញ្ជាក់​ការចូលរួម​ទៀតផង។​

​លក្ខខណ្ឌ​តម្រូវ​ចំពោះ​បេក្ខជន​-​បេ​ក្ខ​នារី រួមមាន​៖ មាន​សញ្ជាតិ​ខ្មែរ ជា​និស្សិត​កំពុង​សិក្សា​ក្នុង​ឆ្នាំ​ទី​៣ ដល់ទី​៥ ថ្នាក់​បរិញ្ញាបត្រ ក្នុង​មុខជំនាញ​ពាក់ព័ន្ធ ឬ​ប្រហាក់ប្រហែល ដូចតទៅ​៖ ១. មុខជំនាញ​វិស្វកម្ម (​ដូចជា​ជំនាញ​ពាក់ព័ន្ធ​ និងធនធាន​រ៉ែ វិស្វកម្ម​ស៊ីវិល វិស្វកម្ម​មេកានិក វិស្វកម្ម​អគ្គិសនី ស្វ័យប្រវត្តិកម្ម គីមីវិទ្យា ឬ​វិស្វកម្ម​ឧស្សាហកម្ម​) ២.មុខជំនាញ​ពាណិជ្ជកម្ម (​ដូចជាមុខជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឬ​ទីផ្សារ​) ៣. វិទ្យាសាស្ត្រ​សង្គម (​ដូចជា​មុខជំនាញ ចិត្ត​វិទ្យា វិទ្យាសាស្ត្រ​នយោបាយ ឬ​សង្គមសាស្ត្រ​)។ និស្សិត​ត្រូវមាន​សមត្ថភាព​ភាសា​អង់គ្លេស មាន​ភាពស្វាហាប់ និង​ឆន្ទៈ​ក្នុងការ​សិក្សា ក៏ដូចជា​មាន​ពេលវេលា​មួយខែ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​កម្មសិក្សា​នៅ​ប្រទេស​ថៃ ពីថ្ងៃ​ទី​១១ កក្កដា ដល់៩ សីហា ឆ្នាំ​២០១៦ ។​

​និស្សិត​ដែលមាន​ចំណាប់អារម្មណ៍ អាច​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/SCGcareer និង​បំពេញ​ពាក្យសុំ​ដែល​អាច​ទាញយក​បាន​តាម​ទំព័រ https://goo.gl/HQIqTt ។ នៅក្នុង​ពាក្យសុំ​ដែល​ត្រូវបំពេញ​តាម​អន​ឡាញ (online) នេះ និស្សិត​ត្រូវ​សរសេរ​សំណេរ​ប្រវែង ៤០០​ទៅ​៦០០​ពាក្យ ចំនួន​ពីរ​សម្រាប់​ភ្ជាប់​ទៅជា​មួយ​ផងដែរ។ ថ្ងៃ​ផុតកំណត់​ទទួល​ពាក្យ គឺ​ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០១៦ ហើយ​សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ជាប់​ជុំ​ដំបូង ក្រុមហ៊ុន​នឹង​ទាក់ទង​ដើម្បី​ធ្វើការ​សម្ភាស​បន្ថែម ត្រឹម​ថ្ងៃ ១៧ មីនា ឆ្នាំ​២០១៦។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.facebook.com/SCGcareer ។​

​កម្មវិធី​កម្មសិក្សា​អន្តរជាតិ អេស ស៊ី ជី បានចាប់ផ្តើម​អនុវត្តន៍​ក្នុង​ឆ្នាំ ២០១៣ និង​បានទទួល​ចំណាប់អារម្មណ៍​ពី​និស្សិត​រាប់ពាន់នាក់​ នៅទូទាំង​តំបន់​អាស៊ាន រួមទាំង​កម្ពុជា​ផងដែរ។ កាលពី​ឆ្នាំមុន បេក្ខជន​-​បេ​ក្ខ​នារី​ចំនួន​៩០២នាក់ មកពី​ទូទាំង​តំបន់​អាស៊ាន បានដាក់​ពាក្យ​ចូលរួម។ កម្មវិធី​នេះ​គឺ ជា​កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស​ដ៏​ពេញនិយម​បំផុត​មួយ ​របស់​ក្រុមហ៊ុន អេស ស៊ី ជី បន្ថែម​ពីលើ កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង អេស ស៊ី ជី (SCG Young Leaders Program) និង​កម្មវិធី​អាហារូបករណ៍ អេស ស៊ី ជី ចែករំលែក​ក្តី​ស្រមៃជាដើម ។​

សូមទស្សនាវីដេអូ៖


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com