ពីនេះ ពីនោះ
តើ​ពាក្យ «​សង្សារ និង សហាយ​» លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
17, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ទូទៅ​សព្វថ្ងៃនេះ ពេញនិយម​ណាស់​ក្នុ​ងការ​ប្រើប្រាស់​ពាក្យ​ថា​«​សង្សារ និង​សហាយ​»​ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ ​ដែល​តែង​ប្រើប្រាស់​ពាក្យ​ថា​«​សង្សារ​»​ចំពោះ​គូ​ស្នេហ៍​របស់ខ្លួន​។



​វចនានុក្រម​របស់​ស​ម្ដេច​ព្រះសង្ឃរាជ​ជួន ណាត បានកំណត់​អត្ថន័យ​ពាក្យ​ទាំងពីរ​ខាងលើនេះ​ដូចខាងក្រោម​៖
​ពាក្យ «​សង្សារ​» ជា​នាម មានន័យថា ដំណើរ​អន្ទោល​ទៅមក​, ដំណើរ​អន្ទោលកើតស្លាប់ ​មិន​ឈប់​មិន​ស្រាក​៖ សង្សារ​របស់​ពួក​ពាល វែងឆ្ងាយ​ឥត​អ្វី​ប្រៀប​។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា​«​ស្ត្រី​ជា​សហាយស្មន់​» ក៏មាន​៖ ស្រី​នុះ​ជា​សង្សារ​របស់គេ​។

​ពាក្យ​«​សហាយ​» ជា​នាម មានន័យថា សម្លាញ់​, មិត្តសម្លាញ់​៖ អ្នក​ដែល​ទៅ ​ឬ​មកជា​មួយ​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា​(​បើ​ស្ត្រី​ជា​សហាយិកា​)​។ ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ផ្សេង​ថា «​បុរស​ស្ត្រី​ដែល​ដើរ​ហើយ​ឬ​ដែល​ខូចកា​ចនឹង​គ្នា​៖ មាន​សាហាយ មាន​ស្រី​ឬ​មាន​ប្រុស​ជា​អ្នកប្រព្រឹត្ត​ស្មន់អន្ធករ​នឹង​គ្នា​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com