ពីនេះ ពីនោះ
តើ​មាន​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ ដើម្បី​ក្លាយជា​ប្រទេសមួយ​បាន​?
20, Feb 2016 , 9:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  កាលពី​សម័យ​អតីតកាល មនុស្ស​មិនទាន់មាន​ប្រទេស​នោះទេ​។ កាលនោះ មនុស្ស​បានរស់នៅ​ជា​លក្ខណៈ​កុលសម្ព័ន្ធ​ដែលមាន​មេកន្ទ្រាញ​ជា​អ្នកដឹកនាំ​។ ពេលនោះ មនុស្ស​រស់នៅ​តាមបែប​ធម្មជាតិ គ្មាន​តុលាការ គ្មាន​សភា និង​រដ្ឋាភិបាល​។ លើសពីនេះ ការរស់នៅ គឺ​ក្រុម​កុលសម្ព័ន្ធ​រស់នៅ​ដោយ​ខ្លួន​ទីពឹង​ខ្លួន គ្មាន​ទំនាក់​ការទូត​អ្វី​នោះទេ​។

​ក្រោយមក ដោយសារ ការរស់នៅ​របៀបនេះ ជួប​ការលំបាក​ដូចជា គ្រោះធម្មជាតិ ការជិះជាន់​កាប់សម្លាប់​ចំពោះ​អ្នកទន់ខ្សោយ និង​បង្ក​ជា​សង្គ្រាម​ឥតឈប់ឈរ​រវាង​កុលសម្ព័ន្ធ និង​កុលសម្ព័ន្ធ ទើប​មនុស្ស​បង្កើតជារ​ដ្ឋ ឬ​ប្រទេស​ឡើង ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​សង្គម មាន​អ្នកដឹកនាំ​ត្រឹមត្រូវ ដើម្បី​ធ្វើ​មនុស្ស​ទូទៅ​អាច​រស់​នៅបាន​សុខសាន្ត​។ តើ​មាន​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ ដើម្បី​កកើត​ជា​ប្រទេសមួយ​បាន​?


 
​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ ដើម្បី​ក្លាយជា​រដ្ឋ ឬ​ប្រទេសមួយ​បាន គឺ​ត្រូវមាន​៤​លក្ខ​ខ័​ណ្ឌ​៖
​ទី​១៖ ត្រូវមាន​ប្រជាជន ទោះ​តិច ឬ​ច្រើន ដាច់ខាត មិនអាច​គ្មាន​ប្រជាជន​បានទេ​
​ទី​២៖ ត្រូវមាន​ដែនដី​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​
​ទី​៣៖ ត្រូវ​មានអំណាច​គ្រប់គ្រង​រដ្ឋ ពោលគឺ​ត្រូវមាន​រដ្ឋាភិបាល សភា តុលាការ ដែលជា​អំណាច​កំពូល​របស់​ជាតិ​។​
​ទី​៤៖ ត្រូវមាន​អធិបតេយ្យភាព គឺមាន​ការទទួលស្គាល់​ពី​អន្តរជាតិ និង​មាន​សិទ្ធិអំណាច​ក្នុងការ​សម្រេច​កិច្ច​ប្រទេសជាតិ និង​កិច្ចការបរទេស​៕ (​ដកស្រង់​ពី​សៀវភៅ​«​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិ​គំនិត​នយោបាយ​» ទំព័រ​៤៦០ រៀបរៀង ដោយ បណ្ឌិត ឈុន សារ៉េត​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com