កីឡាជាតិ
មនុស្ស​ជិត​១,៣០០​នាក់​ ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តជាតិ​ឆ្នាំនេះ​
20, Feb 2016 , 9:20 pm        
រូបភាព
ដោយ:
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៦ ខែ​មិនា មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ជិត ១,៣០០​នាក់  ក្នុងនោះ​មាន​អត្ត​ព​លិ​កប​រទេស​ជាង ១៥០​នាក់​ដែល​មកពី​២០​ប្រទេស​នៅលើ​សកលលោក​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នា​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

 
​អត្ត​ព​លិ​ក​ជិត ១,៣០០​នាក់ នឹងចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៥​ឆ្នាំ​២០១៦ នៅលើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍ រមណីយដ្ឋាន ឆ្នេរ​ខ្សាច់​មួយ​ដ៏​ល្អ​ដាច់​គេ​នៅ​តំបន់​អាស៊ី​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនេះ​មាន​អត្ត​ព​លិ​កប​រទេស​ជាង​១៥០​នាក់ មកពី​២០​ប្រទេស​នៅលើ​សកលលោក ពួកគេ​នឹងធ្វើ​ការប្រកួត​លើ​ប្រភេទ​វិញ្ញាសា ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ដែលមាន​ការចូលរួម​ពី​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា​ការរត់​ប្រណាំង​ដែល​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ជាការ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ រមណីយដ្ឋាន នៃ​ខេត្ត​មួយ​នេះ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកពី​បណ្តា​ប្រទេស​លើក​សកលលោក​ស្គាល់​កាន់តែច្បាស់ និង​ជួយ​ចូលរួមចំណែក​ដល់​ការការពារ​បរិស្ថាន សម្បត្តិ​ធម្មជាតិ និង​ជួយ​ដល់​វិស័យ​មនុស្សធម៌​ទៀតផង​៕   
 
 

Tag:
 កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com