អត្ថបទពាណិជ្ជកម្ម
ទិវា​នារី​អន្ដរជាតិ​ចូលរួម​ជិះ​កង់​ដើម្បី​កុមារ និង​ផលិតផល​ក្នុងស្រុក​
23, Feb 2016 , 1:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ទិវា​នារី​អន្ដរជាតិ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ នេះ​សូម​អ​ញ្ចើ​ញ​លោកអ្នក​ចូលរួម​កម្មវិធី​ទេសចរណ៍​ជនបទ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា និង​លើ​ស្ទួយ​ដល់​ផលិតផល​របស់​ប្រជាកសិករ​យើង រួមទាំង​ទេសចរណ៍​ក្នុងស្រុក​ផងដែរ​។​

​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា​ពិតជា​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​កុមារ និង​ជីវភាព​របស់​ប្រជាជន​ដែល​រស់​នៅលើ​កោះដាច់ កោះ​ឧកញ៉ា​តី​។​

​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៧៖០០​ព្រឹក ចេញដំណើរ​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន (​ជ្រោយចង្វារ​) ទៅកាន់​កោះដាច់ និង​កោះ​ឧកញ៉ា​តី ដែលមាន​ចម្ងាយ​ប្រហែល ២៤​គីឡូម៉ែត្រ​។ ចាប់​ទទួល​ចុះឈ្មោះ​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​រហូតដល់ ថ្ងៃទី ០១ ខែមីនា ឆ្នាំ​២០១៦​។​

​តម្លៃ​ចុះឈ្មោះ​តែ​១៥​ដុល្លា លោក​អ្នកនឹង​ទទួលបាន អាវយឺត​ដ៏​ស្រស់ស្អាត អាហារ​ថ្ងៃត្រង់ ទឹក និង​ផ្លែឈើ ហើយ​អាច​ទស្សនា និង​ទិញ​ផលិតផល​របស់​ប្រជាជន​ដែល​ដាក់តាំង​លក់ មានដូចជា បន្លែ ផ្លែឈើ និង​ផលិតផល​សូត្រ​។​

​មាន​កង់​ផ្ដល់ជូន​សំរាប់​ជិះ​ក្នុង​កម្មវិធី​នេះ ហើយ​ថវិការ​ប្រមូលបាន​សម្រាប់​មូលនិធិ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​។​


​ចំពោះ​សិស្ស និស្សិត​ដែលមាន​កង់​អាច​ចុះឈ្មោះ​ចូលរួម​ដោយ​ពុំ​បាច់​បង់ប្រាក់​។​

​ទំនាក់ទំនង​ចុះឈ្មោះ​
​ការិយាល័យ​ថ្មីៗ ផ្ទះ​៣៦ ផ្លូវ​៥០៨​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន Tel:012-900-132 / 015-414-777 / 086-654-846
Tel: 012-883-898/ 087-883-898
For more information & registration please visit: www.ThmeyThmey.com & www.vanatravel.com
Vana Travel-Wellness Adventure Travel
Address: #173, St 278, Sangkat Olypic, Khan Chamkarmorn, Phnom Penh.


© រក្សាសិទ្ធិដោយ thmeythmey.com