ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ិ​ក ប៊ុន​ហុក ស្វាគមន៍​ប្រធាន​អង្គការ​មួយ​ដែល​ចង់​ប្ដឹង គ.ជ.ប
23, Feb 2016 , 2:52 pm        
រូបភាព
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ស៊ិ​ក ប៊ុន​ហុក ប្រកាស​ស្វាគមន៍​ចំពោះ​ការព្រមាន​របស់​ប្រធាន​អង្គការ​មួយ ដែល​ចង់​ប្ដឹង គ.ជ.ប ទៅ​ក្រុមប្រឹក្សា ធម្មនុញ្ញ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​នឹង​ករណី​ដែល គ.ជ.ប ធ្វើ​សមាហរណកម្ម​តែងតាំង​មន្ត្រី​ចូលទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ.ជ.ប។ ការប្រកាស​របស់​ប្រធាន គ.ជ.ប ធ្វើឡើង​នៅក្នុង​ការប្រកាស​តែងតាំង​តំណែង​មន្ត្រី​ជា​ផ្លូវការ​ប្រមាណ ៣៦០ នាក់ ចាប់ពី​តំណែង​អគ្គលេខាធិការ រហូតដល់​ប្រធាន និង​អនុប្រធាន​ការិយាល័យ​ខេត្ត​របស់​គ.ជ.ប។



មុននឹង​បញ្ចប់​កម្មវិធី​ប្រកាស​ការតែងតាំង​ផ្ទេរ​បញ្ចូល​មន្ត្រី ទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ.ជ.ប នេះ លោក ស៊ិ​ក ប៊ុន​ហុក បានប្រកាស​បែប​ចំអក​ថា គ.ជ.ប រង់ចាំ​ការប្ដឹង​ពី​អង្គការ​បញ្ញវន្ត​កំណែទម្រង់សង្គម​ដឹកនាំ​ដោយ លោក រស់ សា​រ៉ុ​ម ដែល​ចង់​ដាក់ពាក្យ​ប្ដឹង​ស្ថាប័ន គ.ជ.ប ទៅ​ស្ថាប័ន ក្រុមប្រឹក្សាធម្មនុញ្ញ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​រឿង​ពុករលួយ និង​គ្មាន​ឯករាជ្យភាព​ជាដើម។ ប្រធាន គ.ជ.ប រូបនេះ បាន​ចំអក​ទៀតថា ការលើកឡើង​របស់​ក្រុម​អង្គការ​បញ្ញវន្ត​កំណែទម្រង់សង្គម​នេះ គឺ​គ្រាន់តែ​ជាការ​បញ្ចេញមតិ​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព ដោយ​មិនបាន​ស្វែងយល់​ពី​ច្បាប់​របស់ គ.ជ.ប ឡើយ។

សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ.ជ.ប៖



គួរ​បញ្ជាក់ថា នៅក្នុង​ពិធី​នេះ ក៏បាន​ប្រកាស​សមាហរណកម្ម​មន្ត្រី​គ.ជ.ប ចាប់ពី​អគ្គលេខាធិកា​រហូតដល់​ប្រធាន​លេខាធិការដ្ឋាន ទៅជា​មន្ត្រីរាជការ​ស៊ីវិល ដែល​នឹង​ទទួលបាន​ប្រាក់​បៀរ​វត្សរ៍ និង​ប្រាក់​ចូលនិវត្តន៍​ផងដែរ៕







Tag:
 ស៊ិកប៊ុនហុក
 គជប
© រក្សាសិទ្ធិដោយ thmeythmey.com